Sunday, May 24, 2015

នៅក្នុងផ្នែកចិត្តវិទ្យា​​ អនុសម្បជញ្ញៈ(Subconscious) គឺជាផ្នែកមួយនៃស្មារតីដោយការយល់ដឹង ឬជាការចងចាំនូវរឿងអ្វីមួយដែលធ្លាប់កើតមានពីអតីតកាលមិនមែនបច្ចុប្បន្នកាលនោះទេ ប៉ុន្តែការដឹង ឬការចងចាំនេះវាមិនច្បាស់លាស់នោះទេ គឺវាមានលក្ខណៈស្រពិចស្រពិល។ ពាក្យថា “Subconscious” គឺជាភាសាដែលមានប្រភពមកពីប្រទេសអាឡឺម៉ង់។ ពាក្យនេះត្រូវបានបង្កើតឡើងដោយអ្នកចិត្តវិទូម្នាក់ឈ្មោះ Pierre Janet ​ ក្នុងឆ្នាំ ១៨៥៩ ដល់ឆ្នាំ ១៩៤៧ ដែលជាអ្នកពន្យល់ហេតុផលស្រទាប់មុខងារនៃអនុសម្បជញ្ញៈ ឬចិត្តដែលជាការយល់ដឹងដ៏មានឥទ្ធិពលដែលលោកហៅថា អនុសម្បជញ្ញៈ។ លោក Carl Jang បាននិយាយថា ការដឹងគឺមានដែនកំណត់ ហើយវាគឺជាឃ្លាំងនៃចំនេះដឹង និងបទពិសោធន៍ពីមុនៗដែលមាននៅក្នុងខួរក្បាលនៅពេលណាដែលយើងត្រូវការវា។