ព្រះសីហនុ៖ កុមារីនន លីហ្សា មានអាយុ១០ឆ្នាំ នាងគឺជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងៗជាច្រើនទៀតដែលរស់នៅលើគំនរសំរាម ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។នាងមានបងប្អូនចំនួន៦នាក់ដែលក្នុងនោះនាងគឹជាកូនទីពីរនៅក្នុងគ្រួសារ ហើយសព្វថ្ងៃនេះមុខរបរតែមួយគត់ដែលបានជួយសម្រួលដល់ជីវភាពក្នុងគ្រួសាររបស់នាង និង ប្រជាពលរដ្ឋចំនួន៣១គ្រួសារទៀតដែលរស់នៅតំបន់នោះគឹមុខរបររើសអេតចាយ។លីហ្សាគឹជាក្មេងស្រីម្នាក់ដែលគ្មានឪពុកនៅចាំបីបាច់ថែរក្សានោះឡើយព្រោះម្តាយឪពុករបស់នាងបានបែកបាក់គ្នាតាំងពីរប្រាំឆ្នាំមុនម៉្លេះ។អ្នកស្រី រី មុំ ដែលជាម្តាយរបស់កុមារតីលីហ្សាបានឲ្យដឹងថា កូនៗរបស់គាត់តែងតែដើររើសអេតចាយជារៀងរាល់ថ្ងៃ នេះគឺដោយសាតែគាត់រកលុយដើម្បីផ្គត់ផ្គង់កូនៗរបស់គាត់ពុំទាន់ ឯកូនទីបីរបស់គាត់មានជំងឺទឹកនោមប្រៃទៀតជាហេតុធ្វើឲ្យគ្រួសាររបស់គាត់ជួបការលំបាកជាខ្លាំង។ភាគច្រើននៃពួកគេគឹមិនបានទៅសាលារៀនឡើយ ព្រោះតែឪពុកម្តាយក្រ ហើយសាលាស្ថិតនៅឆ្ងាយពីរផ្ទះទៀត។ មិនតែប៉ុណ្ណោះអ្នកស្រី រី មុំ ក៏បានអំពាវនាវសុំឲ្យសប្បុរសជនជួយដល់គ្រួសារគាត់ផង ព្រោះគាត់មិនចង់ឲ្យកូនៗរបស់គាត់ក្លាយជាមនុស្សអវិជ្ជារហូតនោះទេ។
ផ្ដល់ពត៍មានដោយ៖ ឌន ឆាយលី
0 comments :
Post a Comment