- ចំណងជើង ភាសាអង់គ្លេសៈ Dangerous Boys
- ចំណង់ជើងភាសាថៃៈWai Peng Nak Laeng Kha Sun
- ចំណងជើងភាសាខ្មែរៈក្រុមក្មេងស្ទាវអ្នកលេងខោខ្លី
- ថ្ងៃចេញៈ០៩តុលា២០១៤
- ប្រភេទរឿងៈ វាយតប់, ល្ខោន
- រយៈពេលៈ១២០នាទី
- ចាងហា្វងៈផូច អារណូន( Poj Arnon)
- តារាសម្តែងមាន: Nick (Kunatip Pinpradub), James (Puvadol Vechwongsar), Oil (Rittichai Tasalika), Ice (Metakorn Supapuntaree), Mark (Witawas Taokunlue), Bew (Kittipat Samarntrakulchai), Brian (Brian Garton), Net (Sirapob Manithikul), Tape (Worachai Sirikongsuwan), Tong (Suravich reongyos), Tost (Arasaman Jitasiri), Winner (Chawin Aemchaimongkol), Guy (Korakrit Laotrakul), Rung (Chanunya Pongnak), Bat (Nongbew Kaokong), Matoom (Tachin ploypetch), May (Patarawarin Timkul), Pu – Blackhead (Arnon Saisangjan), Pa’Mouth (Suda Chuenban)
- ម្តាយមានចិត្តស្រលាញ់ អាណិត និងតាមជួយកូនជានិច្ចទោះបីជាកូនជាមស្សនុល្អ ឫអាក្រក់ក៏ដោយ។
- មិត្តភក្តិល្អ គឺជាមិត្តដែលចេះជួយគ្នាពេលមានបញ្ហា និងចេះអប់រំដាស់តឿនមិត្តភក្ដិអោយដើរផ្លូវល្អផងដែរ។
- សាលាដែលមានវិន័យល្អ គឺពេលដែលសិស្សមានបញ្ហាអ្វីមួយតែងតែប្រាប់អាណាព្យាបាលឲ្យបានដឹងនិងអប់រំទូន្មាន មិនមែនជេស្តីបន្ទោសគ្មាន់សួររកហេតុផលអោយបានត្រឹមត្រូវនោះទេ។
- ខ្ញុំចូលចិត្តរឿងថៃមួយនេះ ពីព្រោះរឿងនេះគឺជារឿងមួយដែលផ្តល់ការអប់រំដល់ក្រុមយុវជនដែលចូលចិត្តប្រព្រឹត្តិខុស វាយតបគ្នានៅក្នុងសាលា ព្រមទាំងបង្កបញ្ហាទៅដល់សង្គមនោះ អោយប្រែក្លាយជាមនុស្សល្អវិញ ហើយថែមទាំងបង្ហាញអំពីគ្រូបង្រៀនដែលល្អត្រូវធ្វើយ៉ាងណាចំពោះសិស្សនៅពេលដែលសិស្សប្រព្រឹត្តខុស។
- ប្រធានក្រុមទាំងពីរគឺមានរបស់សម្គាល់រៀងៗខ្លួន គឺដង្កៀបកៀបសក់(Pang) និងបូចូកសក់(Ting)។
មានក្មេងស្ទាវពីរក្រុម មកពីសាលាទាំពីរដែលខុសៗគ្នាដោយសារ សាលាមួយមានវិន័យហើយសាលាមួយទៀតគ្មានវិន័យហេតុនេះធ្វើអោយមាន ការប៉ះទន្គិចគ្នារវាងក្មេងស្ទាវទាំងពីរក្រុមនេះ។
រាល់ការប៉ះទន្គិចគ្នា តែងតែមានការវាយតប់គ្នា ធ្វើមុខឌឺដាក់គ្នាទៅវិញទៅមក។ បើសិនជាយើងកំពុងតែមើលនៅចំនុចចាប់ផ្តើម នៃរឿង យើងនឹង មានចម្ងល់ថា ហេតុអីបានជាមានបញ្ហាក្មេងស្ទាវពីរក្រុមនេះបានកើតឡើង។
ដូចនេះមូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពី
ឪពុកម្តាយទំាងសងខាង។ ដោយម្តាយរបស់យុវជនស្ទាវឈ្មោះ ផែងធ្វើការកាន់ជើងកូនហើយ
មិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមតែចិត្ត។ ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។
មូលហេតុទី២ គឺ មកពីសាលាតែម្តង គឺសាលាមិនបានធ្វើឲ្យសិស្សគោរពវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យឃើញថា យុវជនដែលសិក្សានៅសាលាដែលមានឯសណ្ឋា ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូ មិនមាន វិជា្ជជីវះក្នុងការបង្រៀនសិស្ស។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នា ទាំងពីរក្រុម។ ចំណែកបញ្ហាទី៣ គឺមកពីសិស្សមានស្នេហា បងធំក្មេងទំនើងទាំងពីរក្រុម ស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។
ផែង និងភីង ស្រឡាញ់ស្រី ម្នាក់ដែល តែស្រីនោះស្រឡាញ់តែភីងទេដូចនេះហើយបានជាផែង ខឹងនឹង ភីង ហើយ តាមរករឿងវាយតប់ប្អូនប្រុសរបស់ភីង ។ មូលហេតុនេះហើយបានធ្វើឲ្យភីងមិនអាច បញ្ឍប់ការវាយតប់នឹងចង់សងសឹកជាមួយផែងឲ្យប្អូនប្រុសរបស់ខ្លួន។
ទាំងនេះសុទ្ធសឹងតែជាមូលហេតុធំៗ ដែលបានបង្ករឲ្យមានបញ្ហាវាយតប់គ្នាមិនចេះចប់ មិនចេះហើយ នៅក្នុងរឿង Dangerous Boys។
អ្នកមើលឆ្ងល់ទៀតហើយ ! តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? បើអាចដោះស្រាយបាន បានដោយរបៀបណា? តើនរណាជាអ្នកដោះស្រាយវា? ចំណុចបែបនេះនៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីស ចាប់ខ្លួនពួកគេហើយ ម្តាយរបស់ផែងនិងភីង បាន ទៅរំដោះកូនឲ្យចេញពីគុកវិញ។ ពេលនោះហើយដែលយុវជនទាំងពីរបានចាប់ផ្តើមនឹងដល់ម្តាយដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។ម្តាយរបស់ភីងបានចាប់ផ្តើមឈប់ផឹកស្រា ហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ ចំណែកភីង ឈប់ដើរវាយតប់គ្នាមួយរយះ។ ហើយភីងក៏បានសុំទោសម្តាយថាឈប់វ៉ាយគ្នាហើយកែខ្លួនមកធ្វើជាមនុស្សល្អវិញ។
អត្ថបទសរសេរដោយ៖ ឌន ឆាយលី