Friday, October 24, 2014


           ជំងឺ Ebola​​​​​​ គឺជាជំងឺនៃមនុស្សនិងសត្វផ្សេងទៀតដែលបណ្តាលមកពី ebolaviruses មួយ។
ជម្ងឺវីរុសអ៊ីបូឡា កាលពីមុនត្រូវបានគេស្គាល់ថាជា ជម្ងឺក្ដៅខ្លួនមួយដែលធ្វើ អោយបាត់បង់ឈាមខ្លាំង។ វាមានសភាពធ្ងន់ធ្ងរ និងជាញឹកញាប់គឺ សម្លាប់ជីវិតមនុស្ស។

ការចាប់ផ្ដើមមានអត្រាស្លាប់ឈានដល់ ៩០%​ហើយវាចាប់ផ្ដើមកើតឡើងដំបូងនៅភូមិដាច់ស្រយាលមួយចំនួននៅតំបន់អាហ្វ្រិកកណ្ដាល និង ខាងលិច នៅក្បែរតំបន់ព្រៃត្រូពិច។
វីរុសត្រូវបានបញ្ជូនទៅមនុស្សពីសត្វព្រៃ និងរីករាលដាលទៅមនុស្សជាភាគធំតាមរយៈការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
សត្វប្រចៀវ ក្នុងពូជអម្បូរ Pteropodidae ត្រូវបានចាត់ទុកថាជាមូលហេតុបង្កឲ្យមានវីរុសអ៊ីបូឡា។
អ្នកជម្ងឺដែលឈឺធ្ងន់ធ្ងរត្រូវការការថែទាំយ៉ាងខ្លាំង។ គ្មានវ៉ាក់សាំង ឬការព្យាបាលជាផ្លូវការណាដែលមានសុពលភាពសម្រាប់ការព្យាបាលទេ។

១. ការចម្លង
        អ៊ីបូឡាត្រូវបានបញ្ជូនទៅមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងឈាម , វត្ថុរាវ, សារធាតុរាវនៃសរីរាង្គ និងរាងកាយនៃសត្វដែលបានឆ្លងជម្ងឺ។ នៅអាហ្វ្រិក ការឆ្លងត្រូវបានកត់ត្រាទុកតាមរយៈការចាត់ចែងសាកសពនៃសត្វដែលមានដូចជា ស្វាឳ ប្រចៀវស៊ីផ្លែឈើ ស្វា ថនិកសត្វម្យ៉ាងស្រដៀងឈ្លូស និងកាំប្រមា ដែលសត្វទាំងនេះបានឈឺ និងស្លាប់នៅព្រៃ។
ក្រោយមក អ៊ីបូឡាបានរីករាលដាលទៅក្នុងសហគមន៍តាមរយៈការចម្លងពីមនុស្សទៅមនុស្ស ជាមួយនឹងការចម្លងដែលបណ្ដាលមកពីការប៉ះពាល់ផ្ទាល់ (ស្នាមរបួស) ដែលមានឈាម សារធាតុរាវនៃសរីរាង្គរបស់អ្នកជម្ងឺ និងប៉ះពាល់ដោយប្រយោលជាមួយបរិស្ថានដែលឆ្លងជាមួយសារធាតុរាវទាំងនោះ។
ពិធីបញ្ចុះសពរបស់សាច់ញាតិដែលបានប៉ះពាល់ដោយផ្ទាល់នៃសាកសពនៃបុគ្គលដែលស្លាប់ ក៏អាចដើរតួនាទីសំខាន់ជាមួយការចម្លងវីរុសអ៊ីបូឡា។ បុរសដែលបានជាសះស្បើយពីជម្ងឺ ក៏នៅតែអាចចម្លងវីរុសតាមរយៈស្ពែមរបស់បុរសចាប់ពី ៧ សបា្ដហ៍ ក្រោយជាសះស្បើយ។

២. រោគសញ្ញា
  • ការលេចឡើងនៃការក្ដៅខ្លួន
  • អស់កម្លាំងខ្លាំង
  • ឈឺសាច់ដុំ
  • ឈឺក្បាល
  • ឈឺបំពង់ក

         រោគសញ្ញាទាំងនេះអមជាមួយនឹង ក្អួត , រាក, ឡើងកន្ទួលក្រហមលើស្បែក , ប្លោកនោម និងថ្លើមចុះខ្សោយ ហើយនៅក្នុងករណីខ្លះមានការហូរឈាមទាំងនៅក្នុងខ្លួន និងក្រៅខ្លួនផងដែរ។
មនុស្សអាចចម្លងជម្ងឺបាន កាលណាក្នុងឈាម និងសារធាតុរាវក្នុងខ្លួនរបស់គេផ្ទុកវីរុស។ វីរុសអ៊ីបូឡានៅដាច់ដោយឡែកពីទឹកស្ពែមរយៈ ៦១ ថ្ងៃ ក្រោយពេលលេចឡើងនូវជម្ងឺនៅក្នុងខ្លួនបុរសដែលបានឆ្លងវីរុស។

៣. វ៉ាក់សាំង និងការព្យាបាល
        គ្មានវ៉ាក់សាំងជាផ្លូវការណាកំពុងមាន និងអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្នទេ។ វ៉ាក់សាំងមួយចំនួនត្រូវបានពិសោធន៍ ប៉ុន្ដែគ្នាមួយណាអាចយកមកប្រើបាននៅឡើយទេ។ អ្នកជម្ងឺធ្ងន់ធ្ងរត្រូវការការថែទាំងយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត។ អ្នកជម្ងឺជាញឹកញាប់បាត់បង់ជាតិទឹកក្នុងខ្លួន និងត្រូវការផ្ដល់ទឹកផឹកដែលមានផ្ទុកសារធាតុ អេលីតត្រូលីត ឬ សារធាតុដែលជ្រាបចូលតាមសរសៃវ៉ែន។

៤. ការការពារ និងការគ្រប់គ្រង
សត្វស្រុក៖ ត្រូវថែទាំ និងសម្អាតអនាម័យជាប្រចាំសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ស្វាដែលមិនមានជម្ងឺ។ ប្រសិនបើការចាប់ផ្ដើមនៃជម្ងឺត្រូវបានសង្ស័យ តំបន់នោះគួរត្រូវបានពិសោធន៍ភ្លាមៗ
ការកប់សាកសពសត្វត្រូវធ្វើដោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត ដើម្បីកាត់បន្ថយការប្រថុយប្រថាននៃការឆ្លងពីសត្វទៅមនុស្ស។
ហើយយើងត្រូវឃុំឃាំងការធ្វើដំណើររបស់សត្វពីកសិដ្ឋានដែលឆ្លងជម្ងឺទៅតំបន់ផ្សេងទៀត។
មនុស្ស៖ ក្នុងអំឡុងពេលដែលវាក់សាំង និងការព្យាបាលមិនទាន់រកឃើញ ការលើកកម្ពស់ការយល់ដឹងនៃវីរុសអ៊ីបូឡា ជាវិធីតែមួយគត់ដើម្បីកាត់បន្ថយការឆ្លងទៅមនុស្ស។

       សូមជំរាបជូនដល់បងប្អូនទាំងអស់ផងដែរថា ប្រសិនបើយើងសង្ស័យថាមានជំងឺអ៊ីបូឡានេះកើតមានឡើងនោះ សូមប្រញាប់ call ទៅកាន់ក្រសួងសុខាភិបាលជាបន្ទាន់។