ជំងឺ Ebola គឺជាជំងឺ នៃ មនុស្សនិង សត្វ ផ្សេងទៀតដែល បណ្តាលមកពី ebolaviruses មួយ។
ជម្ងឺវីរុសអ៊ីបូឡា កាលពីមុនត្រូវបានគេស្គាល់ថាជា ជម្ងឺក្ដៅខ្លួនមួយដែលធ្វើ
អោយបាត់បង់ឈាមខ្លាំង។ វាមានសភាពធ្ងន់ធ្ងរ និងជាញឹកញាប់គឺ សម្លាប់ជីវិតមនុស្ស។
ការចាប់ផ្ដើមមានអត្រាស្លាប់ឈានដល់ ៩០%ហើយវាចាប់ផ្ដើមកើតឡើងដំបូងនៅភូមិដាច់ស្រយាលមួយចំនួននៅតំបន់អាហ្វ្រិកកណ្ដាល
និង ខាងលិច នៅក្បែរតំបន់ព្រៃត្រូពិច។
វីរុសត្រូវបានបញ្ជូនទៅមនុស្សពីសត្វព្រៃ និងរីករាលដាលទៅមនុស្សជាភាគធំតាមរយៈការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
សត្វប្រចៀវ ក្នុងពូជអម្បូរ Pteropodidae ត្រូវបានចាត់ទុកថាជាមូលហេតុបង្កឲ្យមានវីរុសអ៊ីបូឡា។
អ្នកជម្ងឺដែលឈឺធ្ងន់ធ្ងរត្រូវការការថែទាំយ៉ាងខ្លាំង។ គ្មានវ៉ាក់សាំង
ឬការព្យាបាលជាផ្លូវការណាដែលមានសុពលភាពសម្រាប់ការព្យាបាលទេ។
១. ការចម្លង
អ៊ីបូឡាត្រូវបានបញ្ជូនទៅមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងឈាម
, វត្ថុរាវ, សារធាតុរាវនៃសរីរាង្គ និងរាងកាយនៃសត្វដែលបានឆ្លងជម្ងឺ។ នៅអាហ្វ្រិក
ការឆ្លងត្រូវបានកត់ត្រាទុកតាមរយៈការចាត់ចែងសាកសពនៃសត្វដែលមានដូចជា ស្វាឳ ប្រចៀវស៊ីផ្លែឈើ
ស្វា ថនិកសត្វម្យ៉ាងស្រដៀងឈ្លូស និងកាំប្រមា ដែលសត្វទាំងនេះបានឈឺ និងស្លាប់នៅព្រៃ។
ក្រោយមក អ៊ីបូឡាបានរីករាលដាលទៅក្នុងសហគមន៍តាមរយៈការចម្លងពីមនុស្សទៅមនុស្ស
ជាមួយនឹងការចម្លងដែលបណ្ដាលមកពីការប៉ះពាល់ផ្ទាល់ (ស្នាមរបួស) ដែលមានឈាម សារធាតុរាវនៃសរីរាង្គរបស់អ្នកជម្ងឺ
និងប៉ះពាល់ដោយប្រយោលជាមួយបរិស្ថានដែលឆ្លងជាមួយសារធាតុរាវទាំងនោះ។
ពិធីបញ្ចុះសពរបស់សាច់ញាតិដែលបានប៉ះពាល់ដោយផ្ទាល់នៃសាកសពនៃបុគ្គលដែលស្លាប់
ក៏អាចដើរតួនាទីសំខាន់ជាមួយការចម្លងវីរុសអ៊ីបូឡា។ បុរសដែលបានជាសះស្បើយពីជម្ងឺ ក៏នៅតែអាចចម្លងវីរុសតាមរយៈស្ពែមរបស់បុរសចាប់ពី
៧ សបា្ដហ៍ ក្រោយជាសះស្បើយ។
២. រោគសញ្ញា
- ការលេចឡើងនៃការក្ដៅខ្លួន
- អស់កម្លាំងខ្លាំង
- ឈឺសាច់ដុំ
- ឈឺក្បាល
- ឈឺបំពង់ក
រោគសញ្ញាទាំងនេះអមជាមួយនឹង ក្អួត , រាក, ឡើងកន្ទួលក្រហមលើស្បែក
, ប្លោកនោម
និងថ្លើមចុះខ្សោយ ហើយនៅក្នុងករណីខ្លះមានការហូរឈាមទាំងនៅក្នុងខ្លួន និងក្រៅខ្លួនផងដែរ។
មនុស្សអាចចម្លងជម្ងឺបាន កាលណាក្នុងឈាម និងសារធាតុរាវក្នុងខ្លួនរបស់គេផ្ទុកវីរុស។
វីរុសអ៊ីបូឡានៅដាច់ដោយឡែកពីទឹកស្ពែមរយៈ ៦១ ថ្ងៃ ក្រោយពេលលេចឡើងនូវជម្ងឺនៅក្នុងខ្លួនបុរសដែលបានឆ្លងវីរុស។
៣. វ៉ាក់សាំង និងការព្យាបាល
គ្មានវ៉ាក់សាំងជាផ្លូវការណាកំពុងមាន និងអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្នទេ។
វ៉ាក់សាំងមួយចំនួនត្រូវបានពិសោធន៍ ប៉ុន្ដែគ្នាមួយណាអាចយកមកប្រើបាននៅឡើយទេ។ អ្នកជម្ងឺធ្ងន់ធ្ងរត្រូវការការថែទាំងយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត។
អ្នកជម្ងឺជាញឹកញាប់បាត់បង់ជាតិទឹកក្នុងខ្លួន និងត្រូវការផ្ដល់ទឹកផឹកដែលមានផ្ទុកសារធាតុ
អេលីតត្រូលីត ឬ សារធាតុដែលជ្រាបចូលតាមសរសៃវ៉ែន។
៤. ការការពារ និងការគ្រប់គ្រង
សត្វស្រុក៖ ត្រូវថែទាំ និងសម្អាតអនាម័យជាប្រចាំសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក
ស្វាដែលមិនមានជម្ងឺ។ ប្រសិនបើការចាប់ផ្ដើមនៃជម្ងឺត្រូវបានសង្ស័យ តំបន់នោះគួរត្រូវបានពិសោធន៍ភ្លាមៗ
ការកប់សាកសពសត្វត្រូវធ្វើដោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត
ដើម្បីកាត់បន្ថយការប្រថុយប្រថាននៃការឆ្លងពីសត្វទៅមនុស្ស។
ហើយយើងត្រូវឃុំឃាំងការធ្វើដំណើររបស់សត្វពីកសិដ្ឋានដែលឆ្លងជម្ងឺទៅតំបន់ផ្សេងទៀត។
មនុស្ស៖ ក្នុងអំឡុងពេលដែលវាក់សាំង និងការព្យាបាលមិនទាន់រកឃើញ ការលើកកម្ពស់ការយល់ដឹងនៃវីរុសអ៊ីបូឡា
ជាវិធីតែមួយគត់ដើម្បីកាត់បន្ថយការឆ្លងទៅមនុស្ស។
សូមជំរាបជូនដល់បងប្អូនទាំងអស់ផងដែរថា ប្រសិនបើយើងសង្ស័យថាមានជំងឺអ៊ីបូឡានេះកើតមានឡើងនោះ សូមប្រញាប់ call ទៅកាន់ក្រសួងសុខាភិបាលជាបន្ទាន់។
0 comments :
Post a Comment