ផ្សែងផេះដ៏ខ្មួលខ្មាញ់លាយឡំនឹង
សំឡេងបន្ទុះភ្នំភ្លើងកាលពីម្សិលមិញនៅក្នុងកោះ សូម៉ាត្រា
បានបណ្ដាលឲ្យមនុស្ស១៤ស្លាប់ និងជាច្រើននាក់ទៀតបានបាត់ខ្លួន។
ប្រជាពលរដ្ឋរត់គេចពីផ្សែងផេះភ្នំភ្លើង Sinabung កាលពីខែកញ្ញាឆ្នាំ២០១៣
តាមការអះអាងរបស់អាជ្ញាធរ ភ្នំភ្លើង Sinabung
បានព្រុសកម្អែលភ្លើង
និងផ្សែងផេះក្នុងកម្ពស់ប្រមាណជា២គីឡូម៉ែត្រចាក់ចូលលំនៅឋានរបស់
ប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្ស១៤នាក់ស្លាប់។ អាជ្ញាធរបានបញ្ជាក់ថា
ចំនួននាក់ស្លាប់អាចមានការកើនឡើង
ស្របពេលដែលប្រជាពលរដ្ឋជាច្រើននាក់ទៀតបានបាត់ខ្លួននៅឡើយ។
ភ្លាមៗបន្ទាប់ពីការផ្ទុះ
ក្រុមអ្នកជួយសង្គ្រោះមិនអាចចូលទៅកាន់កន្លែងកើតហេតុជួយ
សង្គ្រោះជនរងគ្រោះបាននោះឡើយ
ដោយសារតែផ្សែងផេះមានលក្ខណៈធ្ងន់ធ្ងរពេក។
កាលពីឆ្នាំ២០១០
ភ្នំភ្លើងខាងលើ
បានផ្ទុះម្ដងរួចមកហើយដែលបានបណ្ដាលឲ្យមានអ្នកស្លាប់២នាក់
និង៣០.០០០នាក់ត្រូវបានបង្ខំចាកចេញពីលំនៅឋានរបស់ពួកគេ
បន្ទាប់ពីវាបានស្ងប់ស្ងាត់អស់រយៈពេល៤០០ឆ្នាំ
ហើយវាក៏បានកម្រើកម្ដងទៀតកាលពីខែកញ្ញាឆ្នាំ២០១៣កន្លងទៅនេះ
បង្ខំឲ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់បន្ថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ
មានប្រជាពលរដ្ឋមួយចំនួនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់
លំនៅឋានរបស់ពួកគេហើយមកទល់នឹងពេលនេះ
បន្ទាប់ពីអាជ្ញាធរប្រកាសពីភាពស្ងប់ស្ងាត់ទៅវិញនៃភ្នំភ្លើងនេះ
ខណៈដែលប្រជាពលរដ្ឋមួយចំនួនទៀតនៅមានការភ័យខ្លាច
និងកំពុងស្នាក់នៅជំរំសុវត្ថិភាពនៅឡើយ៕
សូមមើលរូបភាពពីការផ្ទុះភ្នំភ្លើងនេះកាលពីម្សិលមិញដូចខាងក្រោមនេះ!
ភ្នំភ្លើង Sinabung មុនពេលផ្ទុះក្នុងឆ្នាំ២០១០ បន្ទាប់ពីបានស្ងប់ស្ងាតអស់រយៈពេល៤០០ឆ្នាំ
ប្រែសម្រួល៖ Narin
ប្រភព និងរូបភាព៖BBC