ប្រភពពីទីភ្នាក់ងារបរិស្ថានអង់គ្លេសបាន
គេរាយការណ៍ថា
ទីក្រុងឡុងដុងកំពុងប្រឈមមុខខ្លាំងទៅនឹងខ្យល់ព្យុះអាត្លង់ទិចដែល
បានបោកបក់តាំងពីម្សិលមិញមកលើតំបន់មួយចំនួននៅក្នុងប្រទេស
បណ្ដាលឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន
រួមទាំងលំនៅឋានប្រជាពលរដ្ឋត្រូវរងការបំផ្លិចបំផ្លាញ និងជន់លិច។
ក្នុងល្បឿន១៥០គីឡូម៉ែត្រក្នុងមួយម៉ោង
ព្យុះខាងលើបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រី David Cameron
ចេញមុខប្រកាសជាសាធារណៈដោយព្រមានឲ្យប្រជាពលរដ្ឋរបស់ខ្លួនមាន
ការប្រុងប្រយ័ត្នខ្ពស់
បន្ទាប់ពីវាបាននាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុក
បង្កទៅជាទឹកជំនន់
ជន់លិចនៅតាមតំបន់មួយចំនួននៅជាប់មាត់សមុទ្ររួចហើយនៅភាគខាងត្បូង
ប្រទេសមកដល់ថ្ងៃនេះ។
លំនៅឋានប្រជាពលរដ្ឋប្រមាណជា៨០០០ ខ្នង រួមទាំងប្រព័ន្ធអគ្គិសនីត្រូវរងការបំផ្លិចបំផ្លាញ និងកាត់ផ្ដាច់ទាំងស្រុង ខណៈដែលអ្នកដំណើរតាមរថភ្លើងក្រោមដីចំនួន៤លាននាក់ត្រូវគេ បញ្ជាក់ថា បានខកខានក្នុងការធ្វើដំណើរ ជាមួយនឹងការលុបចោលជើងហោះហើរមួយចំនួនទៀត។
តាមការអះអាងពីទីភ្នាក់ងារបរិស្ថានរបស់ខ្លួន
ព្យុះនេះបន្តបោកបក់បន្តទៀតរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
ក្នុងល្បឿន១១២គីឡូម៉ែត្រក្នុងមួយម៉ោង
ហើយក្នុងនោះតំបន់មាត់សមុទ្រនៅភាគខាងត្បូងប្រទេសនឹងទទួលរងផល
ប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕
ប្រែសម្រួល៖ Narin
ប្រភព និងរូបភាព៖ dailymail
លំនៅឋានប្រជាពលរដ្ឋប្រមាណជា៨០០០ ខ្នង រួមទាំងប្រព័ន្ធអគ្គិសនីត្រូវរងការបំផ្លិចបំផ្លាញ និងកាត់ផ្ដាច់ទាំងស្រុង ខណៈដែលអ្នកដំណើរតាមរថភ្លើងក្រោមដីចំនួន៤លាននាក់ត្រូវគេ បញ្ជាក់ថា បានខកខានក្នុងការធ្វើដំណើរ ជាមួយនឹងការលុបចោលជើងហោះហើរមួយចំនួនទៀត។
ប្រភព និងរូបភាព៖ dailymail
0 comments :
Post a Comment