Friday, December 20, 2013

សៅរ៍ ២១ ធ្នូ, ២០១៣ ម៉ោង ០៧:២៣
ប្រភពមកពី khmer load: ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធ ១គូ បានកើតមានជម្លោះ ប្រកែកគ្នាយ៉ាងខ្លាំង ព្រោះតែនាងជាប្រពន្ធ ឲ្យប្តីមើលកូនយំ តែប្តីមិនព្រមមើលកូន ធ្វើឲ្យរូបនាង ជាប្រពន្ធខឹងសម្បារ ខ្លាំងពេក ក៏យកក្រមាចង.កនឹងធ្នឹមផ្ទះប៉ុនប៉ង ធ្វើអត្តឃាតសម្លាប់ខ្លួន លុះពេលប្តីឃើញ ក៏បានស្រែក ឲ្យអ្នកជិតខាង ជួយយកទៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ធ្វើការសង្គ្រោះទាន់ពេល។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២០ ធ្នូ ២០១៣ នៅក្នុងភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង។ បុរសជាប្តីមានឈ្មោះ ឆែម ថាន អាយុ ៣៥ឆ្នាំ ចំណែកប្រពន្ធដែលចង.កប៉ងធ្វើអត្តឃាតឈ្មោះ លីន ហុង អាយុ ២៤ឆ្នាំ មានកូនចំនួន ៣នាក់ (ស្រី ២នាក់) មុខរបរធ្វើចម្ការស្រែ មានទីលំនៅភូមិឃុំខាងលើ។
តាមសម្តីគ្រូពេទ្យបានប្រាប់ថា ស្រ្តីដែលចង.ក បានជួយសង្គ្រោះសង្ឃឹម ៧០ភាគរយ មិនស្លាប់បាត់បង់ជីវិតទេ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

អត្ថបទផ្សេងៗ៖

ប្រភពមកពី khmer load :ខេត្តព្រះវិហារ ៖ ប្រភពពីមន្ត្រីយោធាប្រចាំការ នៅលើតំបន់ប្រាសាទព្រះវិហារ បានឱ្យដឹងថា ឆ្នាំនេះអាកាសធាតុនៅលើខ្នងភ្នំដង រែកមកដល់ថ្ងៃទី២០ ធ្នូ នេះ មានភាពត្រជាក់ខ្លាំង និងចុះអ័ព្វនៅពេលព្រឹក និងពេលរសៀល គឺខុសប្លែកពីបណ្តាឆ្នាំមុនៗ ។
មន្ត្រីយោធាបន្តថា នៅពេលយប់ពួកគាត់គ្រប់គ្នា ទោះបីជាមានអាវរងារក៏ដោយ ក៏នៅតែមិនអាចទ្រាំនឹង ភាពត្រជាក់បានទេ ភាគច្រើនពេលយប់ ពួកគាត់តែងតែនាំគ្នាចូលសម្រាកក្នុងលេណដ្ឋាន ព្រោះអីនៅខាងក្រៅមាន ខ្យល់យ៉ាងខ្លាំង បក់មកជាមួយប្រៀបដូចទឹកកក ហើយក្នុង១ថ្ងៃអាច មានកម្តៅចាប់ពីម៉ោង១១ថ្ងៃ រហូតដល់ម៉ោង២រសៀលតែប៉ុណ្ណោះ ហើយអាកាសធាតុត្រជាក់រហូតដល់ ១១ទៅ១២អង្សារសេជារៀងរាល់ថ្ងៃ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព

អត្ថបទផ្សេងៗ៖

សុក្រ ២០ ធ្នូ, ២០១៣ ម៉ោង ១៣:១៧

ប្រភពមកពី khmer load: យោងតាមប្រភពព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ រស់នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ត្រូវបានមិត្តរួមការងារ ចាក់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវគេដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែប្រើប្រាស់កុំព្យូទ័រគេ ដោយមិនបានសុំការអនុញ្ញត ពីម្ចាស់កុំព្យូទ័រ។
ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងទៅនេះ នៅក្នុងអគារការិយាល័យមួយកន្លែង ស្ថិតនៅលើផ្លូវ Renmin Road ក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ចំនែកឯជនរងគ្រោះ មានអាយុ ៣៥ឆ្នាំ មានដើមកំណើតនៅក្នុងខេត្ត Jiangxi ប្រទេសចិន ហើយទើបតែចាប់ផ្តើមចូលធ្វើការ នៅកន្លែងកើតហេតុខាងលើ បាន ២-៣ខែប៉ុណ្ណោះ ក៏កើតមានរឿងបែបនេះតែម្តង។
បើតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ពួកគេទាំងពីរនាក់ មិនដឹងជាមានជម្លោះអ្វីឡើយ ប៉ុន្តែភ្លាមៗនោះបុរសបង្កហេតុ បានរត់សំដៅមកបុរសរងគ្រោះ ដោយដៃកាន់កាំបិទ និងបានស្រែកថា “ហេតុអ្វីប្រើប្រាស់កុំព្យូទ័រខ្ញុំ!”។ បន្ទាប់មកបុរសរងគ្រោះ ក៏ត្រូវបានជនបង្កហេតុ ចាក់ចំនួន ៤កាំបិទរងរបួសធ្ងន់តែម្តង ហើយជនរងគ្រោះបានព្យាយាមរត់គេច ដោយវារចេញពីបន្ទប់ខ្លួនធ្វើការ ចូលទៅបន្ទប់មួយផ្សេងទៀត។
យ៉ាងណាមិញ ក្រោយកើតហេតុ បុរសរងគ្រោះត្រូវបានគេបញ្ចូនទៅព្យាបាល នៅឯមន្ទីរពេទ្យ ហើយជនរងគ្រោះមិនបាននិយាយអ្វីឡើយ ពីការប្រើប្រាស់កុំព្យូទ័រគេ ដោយមិនបានសុំការអនុញ្ញាត៕






ម៉ូតូ២គ្រឿង ទាក់ដៃចង្កូត ដួលចូលក្រោម រថយន្តដឹកខ្សាច់ កិនស្លាប់និសិ្សត សាលាវេស្ទឺន ម្នាក់ និងរបួស៤ នាក់

សៅរ៍ ២១ ធ្នូ, ២០១៣ ម៉ោង ០៧:២២
ប្រភពមកពីkhmer load:ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សម្នាក់ ខ្ទាតចូលរថយន្តដឹកខ្សាច់ កិនស្លាប់ភ្លាម នៅ កន្លែងកើតហេតុ និង៤នាក់ផ្សេងទៀត រងរបួសស្រាល កាលពីវេលាម៉ោង ១៤ និង៤៥នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចរង្វង់មូលដីក្រហម ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ស្រឿន សារុំ ភេទប្រុស អាយុ ៣០ឆ្នាំ(អ្នកឌុប) និងអ្នករួមដំណើរ ឈ្មោះ ឡាំង បុប្ផា (ប្រពន្ធ) អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃមូល ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាក CUP ពណ៌ ខៀវចាស់ ពាក់ស្លាកលេខកណ្តាល1D-7320 ធ្វើដំណើរពីត្បូងទៅជើង ។  ចំណែកភាគី រងគ្រោះម្ខាង ទៀត ជិះឌុបគ្នាម្នាក់មានឈ្មោះយិន សុភី ភេទប្រុស អាយុ២៥ឆ្នាំជា អ្នកឌុប និងម្នាក់ទៀតឈ្មោះលឹន ស៊ីវលួន (ស្លាប់) ភេទប្រុស អាយុជាង ២០ឆ្នាំ(អង្គុយកណ្តាល) ជានិស្សិតឆ្នាំទី១ សាលាវេស្ទឺន និងអ្នករួម ដំណើរម្នាក់ ឈ្មោះ ភួន រ៉ាឌី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិអង្គតាភោគ ឃុំអង្គតាភោគ ស្រុកទ្រាំង ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1D-4267 ធ្វើ ដំណើរពីជើងទៅត្បូង ។ ដោយឡែករថយន្តដឹកខ្សាច់វិញ មានម៉ាកNISSAN ពណ៌ខៀវចាស់ ពាក់ស្លាក លេខតាកែវ 3A-0329 ធ្វើដំណើរពីត្បូង ដឹកខ្សាច់ពេញរថយន្ត អ្នកបើកបរ ឃើញសភាពការណ៍មិនស្រួល រត់គេចខ្លួនបាត់ ទុករថយន្តចោលកន្លែងកើតហេតុ ។
ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូគុបនោះ ជិះពីត្បូងមក ហើយពេលជិះមកដល់កន្លែងកើតហេតុ ម៉ូតូគុប គាត់ជិះគេចជង្ហុក ក៏ជ្រុលប៉ះ ម៉ូតូសង់ ១គ្រឿង ឃើញឌុប គ្នា៣នាក់ ជិះពីជើងមក បណ្តាលឲ្យដួលស្របជួនពេលរថយន្តដឹកខ្សាច់ មកដល់ ក៏កិនមនុស្សអូសជាង ២ ម៉ែត្រនៅជាប់នឹងកង់រថយន្តតែម្តង ។
ជនរងគ្រោះឈ្មោះយិន សុភី ត្រូវជាបងបង្កើត សពបានរៀបរាប់បណ្តើរយំបណ្តើរ នៅកន្លែងកើតហេតុបាន ឲ្យដឹងថា គាត់បានឌុបប្អូន ២នាក់មកពីភ្នំពេញ ក្នុងគោលបំណងទៅស្រុក ស្រាប់គាត់ជិះដល់កន្លែងកើត ហេតុ ក៏ភាគីអ្នកជិះម៉ូតូ ម៉ាកគុបនោះ គាត់ជិះពីត្បូងមកគេច នឹងជង្ហុកនោះ ជ្រុលមកប៉ះនឹងម៉ូតូគាត់ បណ្តាលឲ្យដួល ហើយប្អូនប្រុសគាត់ ក៏ខ្ទាតចូលកង់រថយន្ត កិនស្លាប់អូសជាង២ម៉ែត្រ ។
ភ្លាមៗនោះ សមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌដង្កោ ក៏បានចុះដល់កន្លែងកើតហេតុ ក៏បានធ្វើការវាស់វែង ហើយករណី គ្រោះចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះ សមត្ថកិច្ចក៏បានប្រាប់ឲ្យដឹងថា ក្រោយពីធ្វើការវាស់វែង ហើយ ទាំងរថយន្ត និងម៉ូតូរបស់ជនរងគ្រោះ បានប្រគល់ឲ្យទៅការិយាល័យ ចរាចរណ៍ផ្លូវ នៃស្នងការដ្ឋាននគរ បាល រាជធានីភ្នំពេញរក្សាទុក ។ ចំណែកសពគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕




សៅរ៍ ២១ ធ្នូ, ២០១៣ ម៉ោង ០៨:៤៣

ប្រភពមកពី khmer load: បុរសម្នាក់ត្រូវបានប្រពន្ធ វាយនឹងឈើខ្លីមួយដើម នៅពេលដែលគាត់ ប្រយុទ្ធនឹងប្រពន្ធ របស់គាត់។ ប៉ូលីសក្នុងទីក្រុង Bartlesville រដ្ឋ Oklahoma បានបញ្ចូនពួកគេ ទៅកន្លែងសំរួលអំពើហឹង្សា រវាងប្តីនិងប្រពន្ធនេះ។ ប៉ូលីសបានទទួលទូរស័ព្ទពីស្ដ្រីជាប្រពន្ធ តែពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ បែរជាឃើញបុរសជាប្ដី រងរបួសយ៉ាងធ្ងន់ធ្ងរទៅវិញ។
លោក Derrick Maynard អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយចាប់ចោទក្នុងបទ ប្រើអំពើហិង្សាក្នុងគ្រួសារ រវាងប្ដី និងប្រពន្ធ ព្រោះគេជាអ្នកផ្ដើមចង់វាយធ្វើបាបស្ដ្រីជាប្រពន្ធមុន។ ប្រពន្ធរបស់លោក Maynard បានប្រាប់ប៉ូលីសថា គាត់បានវាយប្ដីរបស់គាត់ ដើម្បីការពារខ្លួន។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Maynard បានផឹកស្រាស្រវឹង ពេលដែលមកដល់ផ្ទះ ក៏បានស្រែកឡូឡា ហើយគប់ប្រដាប់បញ្ជាម៉ាស៊ីនហ្គេម Wii ទៅលើប្រពន្ធ ហើយថែមទាំងដកកាំភ្លើងខ្លី ផ្ជង់ក្បាលស្ដ្រីជាប្រពន្ធថែមទៀត។ នៅពេលដែលគេមិនប្រយ័ត្ន នាងក៏បានធាក់គាត់ជាច្រើនជើង និងយកដំបងវាយចំភ្នែករបស់គាត់។
ពេលនេះ ជនល្មើសត្រូវបានជាប់ពន្ធនាគារ ចំនួន ៥២សប្ដាហ៍ ឬ បង់ប្រាក់ពិន័យ ២៥,០០០ដុល្លារ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?