សុក្រ ២០ ធ្នូ, ២០១៣ ម៉ោង ១៣:១៧
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_teHIbITZZwRFdYYvt6_gPOWTx6w8D14dCLHBWIXj1LwMIR8idzQsH6-6Mp6Tg4xyfZDL5Q0Bkvi1e2avnoyKbYAnXBezYECH_iG1Rk153GRG9VBlbTekZkmNpFlKLuHt-nk-hNXzLuzg=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_v5oa5sGhR3AYe4shH72sbTbIcSCB4J36DG_ipEooHgfg3pvoOCDnt9xM9DieNdCXUZuAWZOOe3NKoQOFa8Zg4y9axfUFIYDSmYHoeL2jwVjSekUOAyL1g7_3i4qBLZhL_u5Zaj9XICMw=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vCVKT7oERNP77w5cyk7SfRYOhsapGnRFaQv7oJKY8iInPT64G3qH137JpG049A1AzobY0o073bayHS-uZOB5nzY9PK8NLhw5kgTcaBMqzyKA0WZJdpxd9AvDPUzBGoue6OTIFTJKrcZw=s0-d)
ប្រភពមកពី khmer load: យោងតាមប្រភពព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ រស់នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ត្រូវបានមិត្តរួមការងារ ចាក់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវគេដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែប្រើប្រាស់កុំព្យូទ័រគេ ដោយមិនបានសុំការអនុញ្ញត ពីម្ចាស់កុំព្យូទ័រ។
ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងទៅនេះ នៅក្នុងអគារការិយាល័យមួយកន្លែង ស្ថិតនៅលើផ្លូវ Renmin Road ក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ចំនែកឯជនរងគ្រោះ មានអាយុ ៣៥ឆ្នាំ មានដើមកំណើតនៅក្នុងខេត្ត Jiangxi ប្រទេសចិន ហើយទើបតែចាប់ផ្តើមចូលធ្វើការ នៅកន្លែងកើតហេតុខាងលើ បាន ២-៣ខែប៉ុណ្ណោះ ក៏កើតមានរឿងបែបនេះតែម្តង។
បើតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ពួកគេទាំងពីរនាក់ មិនដឹងជាមានជម្លោះអ្វីឡើយ ប៉ុន្តែភ្លាមៗនោះបុរសបង្កហេតុ បានរត់សំដៅមកបុរសរងគ្រោះ ដោយដៃកាន់កាំបិទ និងបានស្រែកថា “ហេតុអ្វីប្រើប្រាស់កុំព្យូទ័រខ្ញុំ!”។ បន្ទាប់មកបុរសរងគ្រោះ ក៏ត្រូវបានជនបង្កហេតុ ចាក់ចំនួន ៤កាំបិទរងរបួសធ្ងន់តែម្តង ហើយជនរងគ្រោះបានព្យាយាមរត់គេច ដោយវារចេញពីបន្ទប់ខ្លួនធ្វើការ ចូលទៅបន្ទប់មួយផ្សេងទៀត។
យ៉ាងណាមិញ ក្រោយកើតហេតុ បុរសរងគ្រោះត្រូវបានគេបញ្ចូនទៅព្យាបាល នៅឯមន្ទីរពេទ្យ ហើយជនរងគ្រោះមិនបាននិយាយអ្វីឡើយ ពីការប្រើប្រាស់កុំព្យូទ័រគេ ដោយមិនបានសុំការអនុញ្ញាត៕
0 comments :
Post a Comment