Friday, December 20, 2013

ម៉ូតូ២គ្រឿង ទាក់ដៃចង្កូត ដួលចូលក្រោម រថយន្តដឹកខ្សាច់ កិនស្លាប់និសិ្សត សាលាវេស្ទឺន ម្នាក់ និងរបួស៤ នាក់

សៅរ៍ ២១ ធ្នូ, ២០១៣ ម៉ោង ០៧:២២
ប្រភពមកពីkhmer load:ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សម្នាក់ ខ្ទាតចូលរថយន្តដឹកខ្សាច់ កិនស្លាប់ភ្លាម នៅ កន្លែងកើតហេតុ និង៤នាក់ផ្សេងទៀត រងរបួសស្រាល កាលពីវេលាម៉ោង ១៤ និង៤៥នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចរង្វង់មូលដីក្រហម ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ស្រឿន សារុំ ភេទប្រុស អាយុ ៣០ឆ្នាំ(អ្នកឌុប) និងអ្នករួមដំណើរ ឈ្មោះ ឡាំង បុប្ផា (ប្រពន្ធ) អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃមូល ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាក CUP ពណ៌ ខៀវចាស់ ពាក់ស្លាកលេខកណ្តាល1D-7320 ធ្វើដំណើរពីត្បូងទៅជើង ។  ចំណែកភាគី រងគ្រោះម្ខាង ទៀត ជិះឌុបគ្នាម្នាក់មានឈ្មោះយិន សុភី ភេទប្រុស អាយុ២៥ឆ្នាំជា អ្នកឌុប និងម្នាក់ទៀតឈ្មោះលឹន ស៊ីវលួន (ស្លាប់) ភេទប្រុស អាយុជាង ២០ឆ្នាំ(អង្គុយកណ្តាល) ជានិស្សិតឆ្នាំទី១ សាលាវេស្ទឺន និងអ្នករួម ដំណើរម្នាក់ ឈ្មោះ ភួន រ៉ាឌី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិអង្គតាភោគ ឃុំអង្គតាភោគ ស្រុកទ្រាំង ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1D-4267 ធ្វើ ដំណើរពីជើងទៅត្បូង ។ ដោយឡែករថយន្តដឹកខ្សាច់វិញ មានម៉ាកNISSAN ពណ៌ខៀវចាស់ ពាក់ស្លាក លេខតាកែវ 3A-0329 ធ្វើដំណើរពីត្បូង ដឹកខ្សាច់ពេញរថយន្ត អ្នកបើកបរ ឃើញសភាពការណ៍មិនស្រួល រត់គេចខ្លួនបាត់ ទុករថយន្តចោលកន្លែងកើតហេតុ ។
ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូគុបនោះ ជិះពីត្បូងមក ហើយពេលជិះមកដល់កន្លែងកើតហេតុ ម៉ូតូគុប គាត់ជិះគេចជង្ហុក ក៏ជ្រុលប៉ះ ម៉ូតូសង់ ១គ្រឿង ឃើញឌុប គ្នា៣នាក់ ជិះពីជើងមក បណ្តាលឲ្យដួលស្របជួនពេលរថយន្តដឹកខ្សាច់ មកដល់ ក៏កិនមនុស្សអូសជាង ២ ម៉ែត្រនៅជាប់នឹងកង់រថយន្តតែម្តង ។
ជនរងគ្រោះឈ្មោះយិន សុភី ត្រូវជាបងបង្កើត សពបានរៀបរាប់បណ្តើរយំបណ្តើរ នៅកន្លែងកើតហេតុបាន ឲ្យដឹងថា គាត់បានឌុបប្អូន ២នាក់មកពីភ្នំពេញ ក្នុងគោលបំណងទៅស្រុក ស្រាប់គាត់ជិះដល់កន្លែងកើត ហេតុ ក៏ភាគីអ្នកជិះម៉ូតូ ម៉ាកគុបនោះ គាត់ជិះពីត្បូងមកគេច នឹងជង្ហុកនោះ ជ្រុលមកប៉ះនឹងម៉ូតូគាត់ បណ្តាលឲ្យដួល ហើយប្អូនប្រុសគាត់ ក៏ខ្ទាតចូលកង់រថយន្ត កិនស្លាប់អូសជាង២ម៉ែត្រ ។
ភ្លាមៗនោះ សមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌដង្កោ ក៏បានចុះដល់កន្លែងកើតហេតុ ក៏បានធ្វើការវាស់វែង ហើយករណី គ្រោះចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះ សមត្ថកិច្ចក៏បានប្រាប់ឲ្យដឹងថា ក្រោយពីធ្វើការវាស់វែង ហើយ ទាំងរថយន្ត និងម៉ូតូរបស់ជនរងគ្រោះ បានប្រគល់ឲ្យទៅការិយាល័យ ចរាចរណ៍ផ្លូវ នៃស្នងការដ្ឋាននគរ បាល រាជធានីភ្នំពេញរក្សាទុក ។ ចំណែកសពគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕




0 comments :

Post a Comment