This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivBGiMGQZXiYQvHgxhISK0uPvo8p4oZ6OJVGIhVr426MN6HOvlsHyt4KZT3l1ZgEx0JIWjiPZh7pqTPOZimLBTWma2fnkWBQhhGxkbozTwsT2cmvujEcwUaInKJr4GbJ5pFiCorsiKXiyZ/s1600/a.jpg)
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2joMERPiIjt7Yrsjao3TYMqoAIQr5taj8iBFYHVyUQr2nsV_5JpXW_geG44dRG65D4pejNOPJ5x-3lZ1hvOCBP0B6-zqxfc-UOqnNCOHNG-YcbiZ_dvRpUgRum0cPwz8dq3oagmotW-05/s1600/c.jpg)
Wednesday, January 29, 2014
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
Tuesday, January 28, 2014
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
Friday, January 24, 2014
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
Justin Bieber ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ២០១៤ ពីបទបើកបរហួសល្បឿនកំណត់ និងប្រណាំងរថយន្ដខុសច្បាប់ (Drag Racing) លើសពីនេះប័ណ្ណបើកបរហួសថ្ងៃកំណត់។ Justin ត្រូវបានប៉ូលីសឃាត់ខ្លួន និងបញ្ជូនទៅកាត់តុលាកា នៅវេលាថ្ងៃត្រង់នៃថ្ងៃកើតហេតុ ដោយត្រូវពិន័យជាប្រាក់ ២,៥០០ដុល្លារ តែ Justin ក៏ត្រូវបានដោះលែងវិញ នៅថ្ងៃដដែលផងដែរ។
ពេលដែល Justin ចាក់ចេញពីពន្ធនាគារ គេបានឡើងអង្គុយលើ រថយន្ដខ្មៅរបស់គេ ដើម្បីលាដល់អ្នកគាំត្រទាំងឡាយ ដែលបានមកជូនដំណើរ។
សូមទស្សនារូបភាពខាងក្រោម៖
រថយន្ដរបស់ Justin Bieber មានពណ៌លឿង
ប្រភព៖ huffingtonpost
កែមស្រួលដោយ tOmAto
ខ្មែរឡូត
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
ប្រភពមកពី khmerload: ជាការពិតណាស់ គ្រោះថ្នាក់ចរាចរ បានឆក់យកអាយុជីវិតអ្នកដំណើរ អស់ជាច្រើន ដែលភាគច្រើនបណ្តាលមកពី កត្តាខ្វះភាពប្រុងប្រយ័ត្ន និង មិនគោរពច្បាប់ចរាចរ តែម្តង។
យ៉ាងណាមិញ ខ្មែរឡូតសូមបង្ហាញជូននូវ វីដេអូឃ្លីបមួយ ដែលបង្ហាញពីលទ្ធផល សំរាប់អ្នកដែលបានជួបគ្រោះថ្នាក់ចរាចរ ថាតើពួកគេមានសភាពបែបណាខ្លះ។ វីដេអូឃ្លីបនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយអ្នកប្រើប្រាស់ ហ្វេសប៊ុក បានធ្វើការ Share បន្តជាច្រើន ដើម្បីចែករំលែក ដល់មិត្តភក្តិ បងប្អូន របស់ពួកគេ បានឃើញពីលទ្ធផល នៃការធ្វេសប្រហែស ខណៈពេលបើកបរ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាវីដេអូឃ្លីបមួយ ដើម្បីជាការ ដាស់ស្មារតី ដល់អ្នកបើកបរគ្រប់រូប ឲ្យមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់។ ចូលរួម ពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវ និង គោរពច្បាប់ចរាចរ ភ្លើងសញ្ញាចរាចរ ស្លាកសញ្ញាចរាចរ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា និង កាត់បន្ថយ គ្រោះថ្នាក់ចរាចរ៕
នៅក្នុងវីដេអូឃ្លីប ខាងក្រោមនេះ បង្ហាញពី នារីជនជាតិថៃ ២រូប បានជួបគ្រោះថ្នាក់ចរាចរ ខណៈពួកនាង ធ្វើដំណើរតាមម៉ូតូ។ សូមប្រិយមិត្ត ទស្សនាវីដេអូឃ្លីប៖
តើប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ?
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្ត លុច្សស៊ីសខាង លើនេះ បាន ធ្វើដំណើរឡើង លើស្ពានព្រែកព្នៅ ក្នុងល្បឿនលឿន ពីទិសដៅកើតទៅលិច ដោយជនរងគ្រោះព្យាយាម បើករថយន្តវ៉ារថយន្តមួយគ្រឿងទៀត ដែលកំពុងបើកស្របគ្នា ខណៈនោះក៏មាន រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរបញ្ច្រាសគ្នា ជាមួយនិងរថយន្តលុច្សស៊ីស ហើយជនរងគ្រោះ បានបួងចង្កូតជ្រុល ទៅបុកគូទរថយន្តកុងតឺន័រ ដែលបើកស្របគ្នាយ៉ាងពេញ ទំហឹងបណ្ដាលឲ្យ រថយន្តលុច្ស ស៊ីសផុងរួញ គាបជាប់អ្នកបើកបរក្នុងរថយន្តស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែង កើតហេតុនិងធ្វើការទំនាក់ទំនង ទៅក្រុមគ្រួសារ ជនរងគ្រោះ ប្រហែលជា២០នាទី ក្រុមគ្រួសារជនរងគ្រោះ បានទទួលដំណឹង ហើយក៏មកដល់ កន្លែងកើតហេតុ។
នគរបាលបានបន្តថា ជនរងគ្រោះជាម្ចាស់រថយន្ត លុច្សស៊ីខាងលើនេះ ដែលស្លាប់នៅក្នុងរថយន្តមានឈ្មោះ មុំ វៃ ភេទប្រុស អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌសែនសុខ មានមុខរបរ ជាអ្នកធ្វើនំបញ្ចុក ។
ក្រោយកើតហេតុ សមត្ថកិច្ច បានឱ្យរថយន្តស្ទូច និងទាញយកសព ជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រង់ចាំការដោះស្រាយ តាមនីតិវីធីច្បាប់ ។
គួរបញ្ជាក់ដែរថា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់ បាត់បង់ជីវិត បែបនេះ បណ្ដាលមក ពីការបើកបរ ក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន មួយពព្រិចភ្នែកធ្វើឲ្យប៉ះពាល់ អាយុជីវិត អ្នកដ៏ទៃនិងខ្លួនឯង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
Tuesday, January 21, 2014
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
Saturday, January 11, 2014

យោងតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា ស្រ្តីជាម្តាយ វ័យ ៤៦ឆ្នាំម្នាក់ បានត្រូវរបួស ដោយត្រូវកូនរបស់ខ្លួន ប្រើកាំបិតវាយប្រហារទៅលើ ប៉ុន្តែសំណាងល្អ គ្រាន់តែ ត្រូវរបួសត្រង់ដៃប៉ុណ្ណោះ ខណៈពេល ដែលគាត់ ចូលទៅក្នុងបន្ទប់ ដើម្បីពិនិត្យ មើលកូនប្រុសរបស់ខ្លួន។ បន្ទាប់ពីធ្វើឲ្យម្តាយរបសល់ខ្លួន ត្រូវរបួសហើយនោះ យុវជនញៀនថ្នាំរូបនេះ បែរជាយកកាំបិត មកកាត់ប្រដាប់ភេទ របស់ខ្លួនឯងចោលតែម្តង។
ក្រោយមកស្រ្តីជាម្តាយ ក៏បានទូរស័ព្ទ រាយការណ៍ដល់ប៉ូលីស ហើយពួកគេ ទាំងពីរនាក់ ម្តាយនិងកូន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ព្រោះរបួសពួកគេ មានសភាពធ្ងន់ធ្ងរ។
តាមការឲ្យដឹងពីមិត្តភក្តិម្នាក់ របស់ក្រុមគ្រួសារនេះ បានប្រាប់ថា ជាធម្មតារូបគេ ជាក្មេងប្រុសឆ្លាត និង គួរឲ្យចូលចិត្តម្នាក់ ប៉ុន្តែមិននឹកស្មានថា រូបគេ បានប្រែក្លាយទៅជាយ៉ាងនេះ ដោយសារគ្រឿងញៀន ទាល់តែសោះ៕
សូមនិយាយថាទេ ចំពោះគ្រឿងញៀន!
រូបតំណាង
តើប្រិយមិត្តយល់យ៉ាងណាដែរ? ប្រភពមកពី khmer load
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
នៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា ជនរងគ្រោះ ជាសិស្សសាលា ទាហានកំបូល បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកមិត្តភក្តិម្នាក់ទៀត បានរងរបួសស្រាល ខណៈដែលបើកម៉ូតូទៅទិញស្រាបៀរ ហើយត្រូវរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន តិច ស្រ៊ុន ដឹកទំនិញចេញពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ កៀរម៉ូតូ រួចកិនពីលើ ។
យ៉ាងណាមិញ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្ត និងម៉ូតូបង្កត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីចាត់ការតាមច្បាប់។
ជាមួយគ្នានេះ ក៏មានវីដេអូមួយ ដែលបានថតបង្ហាញ ពីសកម្មភាពក្រោយពីមានគ្រោះថ្នាក់ ដែលក្រុមគ្រួសារនៃសព ស្រែកទ្រហ៊ោរយ៉ាងខ្លាំង សូមទស្សនាវីដេអូទាំងអស់គ្នា៖
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
ថ្ងៃនេះ Sabay សូមនាំអារម្មណ៍មិត្តយុវវ័យមកសាកល្បងម្ហូបដ៏គួរឲ្យស្រក់ទឹកមាត់មួយមុខ នោះគឺ “ពោះគោញ៉ាំត្រយូងចេកពិសេស”។
មិត្តយុវវ័យអាចស្វែងរកមុខម្ហូបនេះតាមហាងមួយចំនួន នៅម្ដុំព្រែកលៀប ដោយតម្លៃក្នុងមួយចានថ្លៃ១៣០០០រៀល៕
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
គ្រោងឆ្អឹងមនុស្សប្រុស និង មនុស្សស្រី បែរមុខដាក់គ្នា និង កាន់ដៃគ្នា ក្នុងផ្នូរតែមួយ ដែលត្រូវបានសន្នត់ថាជា គូស្នេហ៍ ឬ ប្តីប្រពន្ធ ដែលពួកគេ ត្រូវបានបញ្ចុះជាមួយគ្នា។ គ្រោងឆ្អឹងទាំងនោះ ត្រូវបានរកឃើញនៅទីបញ្ចុះសពបុរាណ មួយកន្លែង ក្នុងភូមិ Staryu Tartas នៃប្រទេស ស៊ីប៊េរី។
អ្នកវិទ្យាសាស្រ្ត របស់ប្រទេសរុស្ស៊ី កំពុងតែបន្តធ្វើការ រុករក និង ស្រាវជ្រាវ រកព័ត៌មានផ្សេង ដើម្បីដឹងពីអាថ៌កំបាំងនានា ទាក់ទងនឹង គ្រោងឆ្អឹង អាយុកាល ៣៥០០ ឆ្នាំ ទាំងនេះ។
ខាងក្រោមនេះ ជារូបភាពមួយចំនួន ដែលថតបាន នៅតាមផ្នូរមួយចំនួន ក្នុងចំណោម ផ្នូរជាង ៦០០ ដែលត្រូវបានអ្នកជំនាញ ធ្វើការពិនិត្យ។ សូមប្រិយមិត្ត ទស្សនារូបភាពខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ? ប្រភពមកពី khmer load
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
គូស្នេហ៏ចំនួន ៣០គូ មកពីបណ្តាខេត្តក្រុងជាច្រើន ដូចជា ខេត្ត Guangdong Guangxi Sichuan និងទីក្រុង Chongqing បានចុះឈ្មោះតាមអនឡាន ដើម្បីចូលរួមប្រារព្ធពិធីរៀបមង្គលការ នៅលើភ្នំទឹកកក Fairy Mountain នោះ។
ជាមួយគ្នានេះដែរ នៅក្នុងពីធីមង្គលការ នៃគូស្នេហ៏ទាំង ៣០គូនេះ ក៏មានភ្ញៀវដែលជាអ្នកទេសចរណ៏ជាច្រើននាក់ បានចូលរួមអបអរ និងឲ្យពរជ័យទៅដល់គូស្វាមីភរិយាថ្មីថ្មោង ទាំង ៣០គូនោះផងដែរ។ យ៉ាងណាមិញ ពិធីមួយនេះហាក់មានភាពប្លែក និងមើលទៅសប្បាយរីករាយ ខុសពីគូស្វាមីដែលរៀបការបែបធម្មតាៗ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការរៀបមង្គលការបែបនេះ? ប្រភពមកពី khmer load
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
លោក Etibar Elchiyev ជាអតីត គ្រូបង្វឹកប្រដាល់សេរី មួយរូប ដែលមានសមត្ថភាព យ៉ាងអស្ចារ្យ ក្នុងការ ធ្វើឲ្យស្លាបព្រាបាយ ចំនួន ៥៣ ដើម ឆក់ជាប់នៅលើ ខ្លួនប្រាណរបស់លោក កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ដែលនាំឲ្យលោក អាចបំបែកកំណត់ត្រាចាស់ កាលពីខែធ្នូ ឆ្នាំ ២០១១ បានសំរេច ដែលកាលនោះ លោកអាចធ្វើបាន ត្រឹម ៥០ដើម។
លោក ត្រូវបានគេដាក់រហ័សនាមឲ្យថា ជាមនុស្សដែកឆក់។ ចង់ជ្រាបថា គាត់មានសមត្ថភាព អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូឃ្លីប ខាងក្រោមទាំងអស់គ្នា៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
![](http://3.bp.blogspot.com/-Az3rWTzx_g4/UYlYARv3-3I/AAAAAAAAI6c/NQpQpWOADcI/s000/date.png)
![](http://2.bp.blogspot.com/-LND4USO6kwY/UPYO14Ic45I/AAAAAAAADpU/B06gokV4O_w/s1600/user.png)
យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ខាងលើនេះ ត្រូវបានក្រុមសមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំង ប្រជាពលរដ្ឋ ជួយពន្លត់ទាន់ពេលវេលា កុំអីនឹងក្លាយទៅ ជាយ៉ាងណានោះទេ ។ សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បាន ឲ្យដឹងថា នៅវេលាម៉ោងខាងលើនេះ មានផ្សែងហុយចេញពីតូបលក់ខោអាវ និងលក់មាស ទើធ្វើឲ្យ មានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ នាំគ្នាឆ្លេឆ្លា និងនាំគ្នាជួយ ពន្លត់ជាបន្ទាន់ ។ ជុំវិញករណីនេះ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ តាក វណ្ណថា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ក្រោយ ទទួលព័ត៌មានភ្លាម លោកបានបញ្ជាឲ្យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយ អន្តរាគមន៍បាត់ពន្លត់ភ្លាមៗ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង បានធ្វើដំណើរ មកជាបន្តបន្ទាប់ ដើម្បីបាញ់ពន្លត់ ហើយមួយសន្ទុះក្រោយមកភ្លើងក៏បានរលត់ទៅវិញ ទាំងស្រុងតែម្តង។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ ប៉ុន្តែតូបចំនួន២ប៉ុណ្ណោះ ដែលរងការឆាបឆេះ៕