ខេត្តកំពង់ចាម ៖ អតីតទណ្ឌិតម្នាក់
ទើបតែចេញពីពន្ធនាគារខេត្តបាន១ខែ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន
កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣០ ធ្នូ ២០១៣
បន្ទាប់ពីជននេះធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ កាលពីវេលាម៉ោង១២
និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ធ្នូ ២០១៣
នៅលើគំនរចំបើងមួយស្ថិតនៅខាងកើតភូមិប្រឡោះ។
លោកវរសេនីយ៍ត្រីហុង គឹមហឿន
អធិការនគរបាលស្រុកតំបែរបានឱ្យដឹងថា កាលពីវេលាម៉ោង១២
និង៤០នាទីថ្ងៃត្រង់ថ្ងៃដដែល
លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងព្រីងបានទទួលទូរស័ព្ទពីមេ ភូមិប្រឡោះថា
មានករណីចាប់រំលោភសេពសន្ថវៈ ដែលបង្កដោយឈ្មោះម៉ុន មឿន
ទៅលើក្មេងស្រីម្នាក់អាយុ១០ឆ្នាំ ហើយរត់គេចខ្លួនបាត់។
លោកអធិការបន្តថា បន្ទាប់ពីទទួលបានដំណឹងនេះ
លោកបានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍បើកកិច្ចប្រតិបត្តិការតាម
ប្រម៉ាញ់ជនល្មោភកាមនេះរហូតដល់វេលាម៉ោង១
និង៣០នាទីរសៀលថ្ងៃដដែលក៏បានប្រទះឃើញជនសង្ស័យកំពុងដើរតែម្នាក់
ឯងនៅក្នុងភូមិបង្ហើរក្លែង ឃុំត្រពាំងព្រីង
ក៏ឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកតំបែរដើម្បីសួរនាំ។
គួរបញ្ជាក់ថា ជននេះធ្លាប់ជាប់គុកចំនួន៣ឆ្នាំកន្លះពីបទរំលោភសេពសន្ថវៈក្មេងស្រីរស់នៅស្រុកតំបែរនេះដែរ ៕
0 comments :
Post a Comment