ខ្សែប្រយុទ្ធ Liverpool, Luis Suarez បានឈ្នះពានកីឡាករល្អបំផុតប្រចាំខែធ្នូប្រចាំក្របខ័ណ្ឌ Barclays Premier League ខណៈអ្នកចាត់ការ Manchester City លោក Manuel Pellegrini ឈ្នះពានអ្នកចាត់ការល្អប្រចាំខែដូចគ្នានេះផងដែរ។
Suarez កាន់ពានកីឡាករល្អបំផុតប្រចាំខែរបស់ BPL
Suarez
បានបំប៉ោងសំណាញ់ទីគូប្រកួតបានដល់ទៅ១០គ្រាប់ក្នុងខែចុងក្រោយនៃ
ឆ្នាំ២០១៣
ដែលធ្វើឲ្យរូបគេសក្ដិសមនឹងឈ្នះពានរង្វាន់នេះជាងកីឡាករដទៃទៀត។
១០គ្រាប់នោះ គឺមាន៤គ្រាប់ពេលប្រកួតទល់នឹង Norwich
និង២គ្រាប់ទល់នឹងក្រុម West Ham, Tottenham Hotspur និង Cardiff។
ការស៊ុតបញ្ចូលទីជាច្រើនគ្រាប់នោះ
ក៏បានជួយឲ្យហង្សក្រហមឡើងកំពូលតារាងផងដែរនៅថ្ងៃគ្រីស្តម៉ាស់
(២៥ ធ្នូ)។
Pellegrini កាន់ពានអ្នកចាត់ការល្អប្រចាំខែជាលើកដំបូង
ចំណែកអ្នកចាត់ការ Pellegrini វិញ
ក៏សក្តិសមនឹងឈ្នះពានរង្វាន់អ្នកចាត់ការល្អប្រចាំខែជាលើកដំបូង
របស់ខ្លួនផងដែរ ក្រោយដឹកនាំមេឃខៀវបានយ៉ាងល្អក្នុងរយៈពេលនេះ។
អំឡុងខែធ្នូ លោកបានយកឈ្នះដល់ទៅ៥ប្រកួត និងស្មើតែ១ប៉ុណ្ណោះ
ខណៈការឈ្នះនោះគឺរួមមានការបំបាក់គូប្រជែង Arsenal ដល់ទៅ ៦-៣
និងការឈ្នះ Liverpool ២-១ ផងដែរ។ ជ័យជម្នះផ្ទួនៗនេះ
បូករួមទាំងការបំប៉ោងសំណាញ់ទីគូប្រកួត១៩គ្រាប់ក្នុងខែធ្នូ
បានធ្វើឲ្យក្រុម Man City
ចាញ់ក្រុមកំពូលតារាងកាំភ្លើងធំតែ១ពិន្ទុប៉ុណ្ណោះ។
0 comments :
Post a Comment