Saturday, January 11, 2014

កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ២១ និង៣០នាទី នៅចំនុចផ្លូវបំបែកមុខ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ យុវជនម្នាក់ ជាសិស្សសាលា ទាហានកំបូល បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
នៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា ជនរងគ្រោះ ជាសិស្សសាលា ទាហានកំបូល បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកមិត្តភក្តិម្នាក់ទៀត បានរងរបួសស្រាល ខណៈដែលបើកម៉ូតូទៅទិញស្រាបៀរ ហើយត្រូវរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន តិច ស្រ៊ុន ដឹកទំនិញចេញពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ កៀរម៉ូតូ រួចកិនពីលើ ។
យ៉ាងណាមិញ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្ត និងម៉ូតូបង្កត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីចាត់ការតាមច្បាប់។
ជាមួយគ្នានេះ ក៏មានវីដេអូមួយ ដែលបានថតបង្ហាញ ពីសកម្មភាពក្រោយពីមានគ្រោះថ្នាក់ ដែលក្រុមគ្រួសារនៃសព ស្រែកទ្រហ៊ោរយ៉ាងខ្លាំង សូមទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភពមកពី khmer load

0 comments :

Post a Comment