Saturday, January 11, 2014

តាកែវ៖ អគ្គិភ័យបានបំផ្លាញលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋពីរខ្នងធ្វើពីឈើប្រក់ក្បឿង ស្ថិតនៅក្នុងភូមិព្រៃរុន ឃុំ ជំរះពេន ស្រុកសំរោង ខេត្តតាកែវ អស់ទាំងស្រុង ដោយមិនអាចជួយអន្តរាគមន៍ទាន់ពេលវេលាឡើយ នៅព្រឹក ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០១៤។
អាជ្ញាធរស្រុកសំរោងបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះជួបគ្រោះអគ្គិភ័យនេះ ទី១. ឈ្មោះ ប៉ិច សុបិន និងទី២. ឈ្មោះ ឃ្លាំង ស្រីមុំ។ ដោយឡែកផ្ទះមួយខ្នងទៀត ស្ថិតនៅក្បែនោះ ត្រូវបានជួយពន្លត់ បានទាន់ពេលវេលា បន្ទាប់ពីមាន ការជួយអន្តរាគមន៍ពីអាជ្ញាធដែនដី និងប្រជាពលរដ្ឋ ក៏ប៉ុន្តែក៏រងការខូចខាតខ្លះដែរ។
មន្រ្តីដដែលបានបន្តថា មូលហេតុ នៃការឆាបឆេះបំផ្លាញផ្ទះអស់ចំនួនពីរខ្នងនេះ បណ្ដាលមកពីភ្លើងធូប ដែល ម្ចាស់ផ្ទះបានដុត ហើយនៅម៉ោងកើតហេតុខាងលើគេបានឃើញអណ្ដាតភ្លើងចេញពីផ្ទះនេះ ក៏មានការឆោរឡោ ឡើង ទោះបីប្រជាពលរដ្ឋ និងអាជ្ញាធរ ព្យាយាមជួយពន្លត់យ៉ាងណាក្តី ក៏មិនអាចស្រោចស្រង់បានដែរ ព្រោះ អំណាចភ្លើងពិតជាខ្លាំងក្លា។
បើតាមអាជ្ញាធរស្រុកខាងលើ អគ្គិភ័យនេះ បណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ ឃ្លាំង ស្រីមុំ រងរបួសរលាកជើង បន្ទាប់ពី គាត់ បានព្យាយាម ឡើងទៅលើផ្ទះយកប្រាក់ ដែលនៅលើផ្ទះ ហើយទ្រព្យសម្បត្តិ និងសម្ភារៈមួយចំនួនធំ ត្រូវ បានរងការខូចខាត និងបាត់បង់ ក្នុងហេតុការណ៍ ដែលបង្កឡើងដោយអគ្គិភ័យនេះ។ ក្នុងនោះរួមមានលុយជា ច្រើនលាន រៀល ម៉ូតូមួយគ្រឿង រថយន្តមួយគ្រឿង អង្កប្រមាណ ៥តោន ព្រមទាំងសម្ភារៈមួយចំនួនធំទៀត៕



ប្រភពមកពីដើមអម្ពិល

0 comments :

Post a Comment