ជាទូទៅ សុភាពនារីទាំងឡាយតែងតែមករដូវជាប្រចាំខែ
ហើយនៅថ្ងៃនេះនារីតែងតែមានអារម្មណ៍មួម៉ៅច្រើនជាងថ្ងៃធម្មតា
ហើយពេលខ្លះពួកគេបានបាត់បង់ទំនុកចិត្តពីរឿងសុខភាព
និងសម្រស់ផងដែរ។ តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យសុខភាពល្អ និង
សម្រស់នៅតែស្រស់ស្អាត។
តាមពិតទម្លាប់នៃការថែទាំសុខភាព និង សម្រស់
នៅថ្ងៃពិសេសប្រចាំខែមានផ្សេងៗគ្នា។ ប៉ុន្ដែ ថ្ងៃនេះយុវតី Abby
Pinaharasith ដែលជាម្ចាស់ Account YouTube
បានប្រាប់ពីទម្លាប់ថែទាំសុខភាព និងសម្រស់នៅថ្ងៃពិសេសប្រចាំខែ។
យុវតី Abby Pinaharasith ដែលតែងតែប្រាប់វិធីថែរក្សាសម្រស់តាមរយៈ Video ហើយបង្ហោះនៅក្នុង YouTube បានបង្ហាញថា នាងមានទម្លាប់ជាប្រចាំនៅថ្ងៃពិសេសប្រចាំខែ ដោយធ្វើយ៉ាងណាឲ្យសុខភាពល្អ អារម្មណ៍ស្រស់ស្រាយសប្បាយចិត្ត និង សម្រស់នៅតែស្រស់ស្អាតប្រកបដោយទំនុកចិត្ត នៅពេលទៅណាមកណា។
តាមរយៈសកម្មភាពនៅក្នុងវីដេអូ Abby Pinaharasith បានបង្ហាញពីទម្លាប់ពេលព្រឹក គឺនាងហាត់ប្រាណ ដោយពត់ពេនខ្លួនប្រាណតិចតួច បន្ទាប់ពីក្រោកពីដំណេក និង ញាំទឹកឃ្មុំ លាយជាមួយតែក្ដៅ និង ញាំចេកផងដែរ។ ដើម្បីថែរក្សាផ្ទៃមុខនាងបានប្រើប្រាស់ចេកបិទមុខ និងប្រើកាកតែ រុំជាមួយក្រដាសជូតមាត់ យកមកបិទត្រង់រង្វង់ភ្នែក អមដោយការស្ដាប់ភ្លេង គឺធ្វើបែបនេះឲ្យមានអារម្មណ៍ស្រស់ស្រាយ។ ទន្ទឹមនឹងនេះ Abby Pinaharasith ក៏បានផាត់មុខយ៉ាងស្រស់ស្អាតនៅមុនពេលត្រៀមចេញទៅខាងក្រៅ ផ្ទះ ដោយធ្វើបែបនេះ បង្ហាញភាពស្រស់ស្អាតរបស់នាងជាប់ជានិច្ច ប្រកបដោយភាពជឿជាក់។
![drink-tea](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vgJhClt5u-Ryi9SPKPiLY3QGKJKsSFPvKVb-nivCj36czPH83J-OYjxF-xT9hTiPRWf3A4wXprYXexNz71MvvesSVp6NJAQwekIeVI0I5ZYVsXRCjFnuDQxpq0KdGaLlerVcTeeGwz4oUUcMwRSWCya-DNiYp_=s0-d)
![Take-care-eye](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uR42kFHG5ggXVH6buL9v9BT3C3Cwv04sLgk87YPJ3YlhAGb1lMnCLXN0DksDXr2E-PMJRuZrlHqzHXdccgJC_S1tAi09R1YUyEnRQsaL11KVVyvoYoIXjaMaPlo0Rnt-Ea4r5VE8cLjWKtFCDCkWNGKBsZ-bPlWMHVJw=s0-d)
យុវតី Abby Pinaharasith ដែលតែងតែប្រាប់វិធីថែរក្សាសម្រស់តាមរយៈ Video ហើយបង្ហោះនៅក្នុង YouTube បានបង្ហាញថា នាងមានទម្លាប់ជាប្រចាំនៅថ្ងៃពិសេសប្រចាំខែ ដោយធ្វើយ៉ាងណាឲ្យសុខភាពល្អ អារម្មណ៍ស្រស់ស្រាយសប្បាយចិត្ត និង សម្រស់នៅតែស្រស់ស្អាតប្រកបដោយទំនុកចិត្ត នៅពេលទៅណាមកណា។
តាមរយៈសកម្មភាពនៅក្នុងវីដេអូ Abby Pinaharasith បានបង្ហាញពីទម្លាប់ពេលព្រឹក គឺនាងហាត់ប្រាណ ដោយពត់ពេនខ្លួនប្រាណតិចតួច បន្ទាប់ពីក្រោកពីដំណេក និង ញាំទឹកឃ្មុំ លាយជាមួយតែក្ដៅ និង ញាំចេកផងដែរ។ ដើម្បីថែរក្សាផ្ទៃមុខនាងបានប្រើប្រាស់ចេកបិទមុខ និងប្រើកាកតែ រុំជាមួយក្រដាសជូតមាត់ យកមកបិទត្រង់រង្វង់ភ្នែក អមដោយការស្ដាប់ភ្លេង គឺធ្វើបែបនេះឲ្យមានអារម្មណ៍ស្រស់ស្រាយ។ ទន្ទឹមនឹងនេះ Abby Pinaharasith ក៏បានផាត់មុខយ៉ាងស្រស់ស្អាតនៅមុនពេលត្រៀមចេញទៅខាងក្រៅ ផ្ទះ ដោយធ្វើបែបនេះ បង្ហាញភាពស្រស់ស្អាតរបស់នាងជាប់ជានិច្ច ប្រកបដោយភាពជឿជាក់។
សូមទស្សនាវីដេអូ នៃសកម្មភាព Abby Pinaharasith ដែលបង្ហាញពីការថែទាំសុខភាព និងសម្រស់ នៅថ្ងៃពិសេសប្រចាំខែរបស់នាង
ចុះសុភាពនារី ទាំងឡាយ មានទម្លាប់ដូចម្ដេចដែរ
នៅថ្ងៃពិសេសប្រចាំខែ? ហើយប្រសិនបើមានទម្លាប់ខុសពីនេះ
ជួយចែកចាយបទពិសោធន៍ទៅកាន់មិត្តយុវវ័យផ្សេងផងណា៎! ប្រភពមកពី sabay
0 comments :
Post a Comment