Saturday, January 11, 2014

បន្ទាយមានជ័យៈ រយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០១៣ថនេះ ប្រជាពលរដ្ឋ  អ្នកដំណើរ អាជីវករ មន្ត្រីរាជការ និងសិស្ស ជាច្រើនអ្នកបានស្លាប់បាត់បង់ជីវិត ជាច្រើននាក់នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងគ្រោះថ្នាក់ ចរារចរណ៍ ដែលគ្រោះថ្នាក់ទាំងនោះគឺផ្តើម ចេញពីការបើកបរមិនគោរពច្បាប់ និងស្រវឹងហើយបើកបរ។
លោក សំ ហាយ នាយផ្នែកចរាចរនៃការិយាល័យ នគរបាលចរាចរណ៍ជើងគោកនៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ  បានឲ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ នេះថា ក្នុងឆ្នាំ២០១៣កន្លងទៅនេះ មានមនុស្ស ប្រុសស្រីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់៨១ នាក់ ក្នុងនោះស្រី២៣នាក់ របួស ធ្ងន់១៦៧នាក់ មានស្រី៣៩នាក់ របួសស្រាល១០០នាក់ មានស្រី៣៣ នាក់ ដែលគ្រោះថ្នាក់ នេះទាំងធ្ងន់ និងស្រាល បានកើតឡើងចំនួន១៦៨លើក។ គ្រោះថ្នាក់នោះ ភាគច្រើនកើតឡើង រវាងរថយន្ត បុកគ្នាជាមួយម៉ូតូ។
លោក ឈឿម សុផុន នាយការិយាល័យនគរបាល ចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា អ្នកស្លាប់បាត់បង់ជីវិត ទាំងនោះភាគច្រើនមាន អាយុចាប់ពី១៧ឆ្នាំទៅ ៤៥ឆ្នាំ ហើយគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់ភាគច្រើនគឺបណ្តាល មកពីកត្តា មនុស្ស ដែលកត្តានេះគឺមក ពីមនុស្ស មិនគោរពច្បាប់ចរាចរណ៍ ស្រវឹងបើកបរ បើកបរលឿន លើសល្បើនកំណត់ក្នុងទីប្រជុំជន។ ចំពោះ កត្តាយានយន្ត និងកត្តាផ្លូវ កើតឡើងតិចតួចបំផុត  គឺគេផ្តោតលើរថយន្តដាច់កង់ ផ្ទុះកង់ខណះបើកបរ និងផ្លូវខូច ផ្លូវរអិល។
ទន្ទឹមគ្នានោះសមត្ថកិច្ច ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ទាំងអស់ត្រូវបើកបរដោយប្រុងប្រយត្ន័ គោរពច្បាប់ ចេះអធ្យាស្រ័យគ្នា ពាក់មួយសវុត្ថិភាព ដាក់ខ្សែក្រវ៉ត់ឲ្យបានគ្រប់គ្នា ពិសេសស្រវឹងមិនបើកបរ ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់ ស្រ្តីម៉េម៉ាយ កុមារកំព្រា ឲ្យសម តាមពាក្យថា(ថ្ងៃនេះថ្ងៃស្អែកកុំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍)៕
ប្រភពមកពីដើមអម្ពិល

0 comments :

Post a Comment