ព្រះសីហនុ ៖ តូបលក់ដូរចំនួន២ នៅក្នុងផ្សារលើ
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានភ្លើងឆាបឆេះ កាលពីវេលាម៉ោង ប្រមាណ ៨
និង៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣នេះ បង្កឲ្យមានការភ្ញាក់ផ្អើល
ដល់ប្រជាពលរដ្ឋ ជាពិសេស ក្រុមអាជីវករ ដែលមានតូបនៅក្នុងផ្សារ ដោយសារ
តែបាតុភាពនេះ ធ្លាប់កើតឡើង នាពេលកន្លងទៅ និងខាតបង់ទ្រព្យសម្បត្តិដ៏ធំធេង ។
យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ខាងលើនេះ ត្រូវបានក្រុមសមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំង ប្រជាពលរដ្ឋ ជួយពន្លត់ទាន់ពេលវេលា កុំអីនឹងក្លាយទៅ ជាយ៉ាងណានោះទេ ។ សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បាន ឲ្យដឹងថា នៅវេលាម៉ោងខាងលើនេះ មានផ្សែងហុយចេញពីតូបលក់ខោអាវ និងលក់មាស ទើធ្វើឲ្យ មានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ នាំគ្នាឆ្លេឆ្លា និងនាំគ្នាជួយ ពន្លត់ជាបន្ទាន់ ។ ជុំវិញករណីនេះ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ តាក វណ្ណថា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ក្រោយ ទទួលព័ត៌មានភ្លាម លោកបានបញ្ជាឲ្យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយ អន្តរាគមន៍បាត់ពន្លត់ភ្លាមៗ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង បានធ្វើដំណើរ មកជាបន្តបន្ទាប់ ដើម្បីបាញ់ពន្លត់ ហើយមួយសន្ទុះក្រោយមកភ្លើងក៏បានរលត់ទៅវិញ ទាំងស្រុងតែម្តង។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ ប៉ុន្តែតូបចំនួន២ប៉ុណ្ណោះ ដែលរងការឆាបឆេះ៕
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uOeh7eIkcKEqXJwPSRbN_puXhg0vgFZxTRcoRTONUwZzHkzP0K6V5pOtGDhItwG8JUxlsI5r5FjizwvDT0tj7Fa6ZqcCY7Dmh5JDSvHgK6TA1eY46f7cERzpntVtl5rtu9MjoSCNGDfA=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sEQFwsRD03eg2VA2f0AWb-6ZnDJd9PZkXZ1gZosAsa4mOeXI6zFXZQVIv6B3XH3NGvTFxI5WGEpFTL9ez2DVOk1cVnzvija594iAb3ka589Gm8OMGx2fQVGV6SlmZDHQ1JZTQNcOCpig=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vOutVNHX5soQs8PP-HBNJrGR_pod3lUDWTnzctxm3nmIaykxkNOjAFtBmon7k8u1WLKuZw3KH-VIMbHZXly3BVUS7mu1WcuQ8rbGBcXK2RzWa5QZjzU-QVJphX7dQK9QTq6Nza8HU7IQ=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vicTP9vbMFQayWyiHwvcyi0DuFqOlvGQO11Ozo6zYoGhKiL3dZnGnT9AwRszaWZXh2UYwjWOV_QIkW8PFrnedWM3yECuub4XQnPnpwmhigluDD6H3J9eyEWayG1WuoI2ZejrxRPUwPAg=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_ulnlAT0iyXXHW8A7V0YQ0KAU8xE0IF9Il_B2SQWbMAYywMwGekzL9A4q6bQy0Z6vP627BaVlotuPdMuuU3j5AOeoqmIELr9F5XEPpu5q-B1cmyxkWqldeMSzF94GsgrDVWZOZn1Wa4SQ=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tjnsbV51xzmqC3zkv3Iw_H0NFK8A__r__ZX9J_QZe2JPBitewVP93oAeEpvyrAQQEwfK_3x6OjMPb7APkVIHZVI4hFzNE6RhF8tDMUKRHqdQh603cVSCkc8r-3PDSQ-mFyAGY0TWtI=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vPHVjVSDgCAE9f8JXzPhjh4jZRMI_fv8eSYE82EzV46W7F-FqWwGUPIeG5csnxCa0HNJBuNIAfyIrv-eluYRY1VWH5zfwVC9QUBE-KmDtdSloKCaiyIuXJ9V-B4YzGLz5wHMIT0L8c=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_u9CeWncK0srne6z9YT2Jqu-967qg4-HaTdYM2d_LD8JXID1UAiaaoXK8E9IHNGL07ejCLJyEbOU-xvim4QFnQa0AlTBxeaIWHZE0WdMprn8YOYAQtQTd0O93oZwEckfhTHQCSbxcTn=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vew2gH6otNJOzIzhkIzOMEdV8LoByFVj-Ndp-xrRZnKuZcZkmHQ6Xx9_i8dfJhh30137UVcG5nWwhEMRZzNQzPOBo_2fV3wM6f31ZRzjyavUgO4aQ-OOXJn89pKS6liWxPGXgI-_BKbQ=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tXPvkEb5EF6DevpZ-wWDej2S-Q5Yka9Xdcduj53CFRC9MJeVzKCGje7Nr4tS5pFB6SoAcf401TV_8XjvoaAugi1vwfeDiTTsYvIluwVgDijBRD2q4_7CIpEUFf9l4Fqbq4ec7aWBpEMA=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vkoYbGz8dHdHIhfDwxV4Dy5qpL_aoqgnRkw1ZXByDEHsFi2BCxoEkPyNZKTRcsQ3b_jrjzcBEgSJyb1wBtZylI7HLguJ8e_8VstHglasTzVyPoeEApeD-PXBl1nePBIWmHizmCbQ4G=s0-d)
ប្រភពមកពីដើមអម្ពិល
យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ខាងលើនេះ ត្រូវបានក្រុមសមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំង ប្រជាពលរដ្ឋ ជួយពន្លត់ទាន់ពេលវេលា កុំអីនឹងក្លាយទៅ ជាយ៉ាងណានោះទេ ។ សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បាន ឲ្យដឹងថា នៅវេលាម៉ោងខាងលើនេះ មានផ្សែងហុយចេញពីតូបលក់ខោអាវ និងលក់មាស ទើធ្វើឲ្យ មានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ នាំគ្នាឆ្លេឆ្លា និងនាំគ្នាជួយ ពន្លត់ជាបន្ទាន់ ។ ជុំវិញករណីនេះ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ តាក វណ្ណថា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ក្រោយ ទទួលព័ត៌មានភ្លាម លោកបានបញ្ជាឲ្យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយ អន្តរាគមន៍បាត់ពន្លត់ភ្លាមៗ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង បានធ្វើដំណើរ មកជាបន្តបន្ទាប់ ដើម្បីបាញ់ពន្លត់ ហើយមួយសន្ទុះក្រោយមកភ្លើងក៏បានរលត់ទៅវិញ ទាំងស្រុងតែម្តង។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ ប៉ុន្តែតូបចំនួន២ប៉ុណ្ណោះ ដែលរងការឆាបឆេះ៕
0 comments :
Post a Comment