Saturday, January 11, 2014

ភ្នំពេញ៖ យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា មានមនុស្ស ស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ ស្រាល ៣១នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ នាថ្ងៃទី០២ ខែ មករា ឆ្នាំ២០១៤។
ប្រភពខាងលើបានបន្តថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១២លើក (យប់ ០៥លើក), មានមនុស្ស ស្លាប់ ០៤នាក់ (ប្រុស)និង មានមនុស្ស របួសធ្ងន់ ១២នាក់(ស្រី ០៤នាក់) និងរបួស ស្រាល ១៩ នាក់ (ស្រី ០៨នាក់) ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើក បានបង្កឲ្យខូចខាត យានយន្ត សរុប ២២ គ្រឿង ក្នុងនោះម៉ូតូ ១៣គ្រឿង , រថយន្តធុនតូច ០៦គ្រឿង, រថយន្តធុនធំ ០២គ្រឿង, យាន ផ្សេងៗ ០១ គ្រឿង និងថ្មើរជើងម្នាក់។
ប្រភពដដែល ឱ្យដឹងថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៦ លើក, មិនគោរព សិទ្ធិ ០១លើក, មិនប្រកាន់ស្តាំ ០១លើក,ប្រជែងគ្រោះថ្នាក់ ០១លើក, បត់គ្រោះថ្នាក់ ០១ លើក , ស្រវឹង ០១លើក, កត្តាយានយន្ត ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ២២នាក់ (យប់ ០៨នាក់)៕
ប្រភពមកពីkhmer load

0 comments :

Post a Comment