ពោះគោ ជាសាច់ដែលកំពុងពេញនិយមខ្លាំង ក្នុងចំណោមមុខម្ហូបពិសេសៗជាច្រើនទៀត ។ កន្លងមក ពោះគោនេះត្រូវបានគេនិយមស្ងោរ ញ៉ាំជាមួយទឹកប្រហុក។ ចុះបើពោះគោនេះយកទៅធ្វើជាញាំ ជាមួយត្រយូងវិញ តើវាពិសេសយ៉ាងណា?
ថ្ងៃនេះ Sabay សូមនាំអារម្មណ៍មិត្តយុវវ័យមកសាកល្បងម្ហូបដ៏គួរឲ្យស្រក់ទឹកមាត់មួយមុខ នោះគឺ “ពោះគោញ៉ាំត្រយូងចេកពិសេស”។
មិត្តយុវវ័យអាចស្វែងរកមុខម្ហូបនេះតាមហាងមួយចំនួន នៅម្ដុំព្រែកលៀប ដោយតម្លៃក្នុងមួយចានថ្លៃ១៣០០០រៀល៕
ថ្ងៃនេះ Sabay សូមនាំអារម្មណ៍មិត្តយុវវ័យមកសាកល្បងម្ហូបដ៏គួរឲ្យស្រក់ទឹកមាត់មួយមុខ នោះគឺ “ពោះគោញ៉ាំត្រយូងចេកពិសេស”។
ពោះគោញ៉ាំត្រយូងចេកពិសេស
គ្រាន់តែឃើញត្រឹមរូបភាពក៏ទ្រាំមិន
ចង់បានទៅហើយ ចុះទម្រាំបានញ៉ាំទៀត
មិនដឹងជាឆ្ងាញ់យ៉ាងណាទេនៀក។ សាច់ពោះគោស្វិត
យកមកញាំច្របល់ចូលគ្នាជាមួយ គ្រឿងផ្សំគ្រប់មុខ
កាន់តែពិសេសថែមទៀត នៅពេលដែលលាយស្លឹកជី ហើយនឹងត្រយូងចេក
បានធ្វើឲ្យមុខម្ហូបគ្រឿងក្នុងមួយនេះមានរសជាតិមិនអាចបំភ្លេច
បានឡើយ។
តែប៉ុណ្ណឹងនៅមិនទាន់អស់ទេ
បើពិនិត្យឲ្យគ្រប់ជ្រុងជ្រោយទៅ
មិត្តយុវវ័យច្បាស់ជាឃើញគ្រាប់សណ្ដែកដី ដែលរោយពីលើ
រួមជាមួយនឹងម្ទេសហិលៗ ហាន់ដាក់ពីលើមួយគ្រាប់ៗថែមទៀតផង
ធ្វើឲ្យរសជាតិកាន់តែពិសេសខ្លាំងណាស់។
នៅពេលដែលយកចង្កឹះចាប់ផ្ទាប់យកសាច់ពោះគោ
និងបន្លែគ្រប់មុខ យកមកដាក់ក្នុងមាត់ ទើបដឹងថា
អណ្ដាតច្បាស់ជាគន្លាស់ឥតឈប់
ដោយសារតែឥទ្ធិពលរសជាតិញាំពោះគោនេះមិនខាន។មិត្តយុវវ័យអាចស្វែងរកមុខម្ហូបនេះតាមហាងមួយចំនួន នៅម្ដុំព្រែកលៀប ដោយតម្លៃក្នុងមួយចានថ្លៃ១៣០០០រៀល៕
-អត្ថបទ៖ “មីនុយមុខម្ហូបនៅខេត្តសៀមរាប មើលហើយធានាថា ផ្ទុះសំណើចមិនខាន!“ ប្រភពមកពី sabay
0 comments :
Post a Comment