Saturday, January 11, 2014

ក្មេងស្រីជំទង់ម្នាក់ បានរងរបួស រលាកពេញលើផ្ទៃមុខ ក្រោយពី ក្មេងប្រុសម្នាក់ បានស្រោចទឹកក្ដៅពីលើនាងនោះ។
យ៉ាងណាមិញ ហេតុការណ៍នេះ កើតឡើងនៅ ក្នុងទីក្រុង Muzaffarpur ភាគខាងជើង Bihar ប្រទេសឥណ្ឌា។ តាមការសើុបអង្កេត បានឲ្យដឹងថា ក្មេងប្រុសនេះ បានធ្វើដំណើរទៅកាន់ ផ្ទះក្មេងស្រីរងគ្រោះ និងចាក់សោរបន្ទប់ នាង និងម្ដាយនាង ក្រោយមកក៏វាយប្រហារក្មេងស្រី ដោយការជះទឹកក្ដៅតែម្ដង។ ចំពោះមូលហេតុដែល បង្កឲ្យមានហេតុការណ៍បែបនេះ ដោយសារតែក្មេងស្រី លែងធ្វើជាមិត្ដភិក្ដ (unfriended) ជាមួយនឹង ក្មេងប្រុសជំទង់នេះ ក្នុងហ្វេកប៊ុក ក៏ព្រោះតែ ក្មេងប្រុសនេះ ចូលចិត្ដសរសេរមតិ(comments ) ប្លែកៗនៅលើ ទំព័រនាង។ ដោយឃើញ ក្មេងស្រីនេះធ្វើបែបនេះភ្លាម ក៏បង្កើតឲ្យមានជាការគុំគួន រួច ក្មេងប្រុសជំទង់នេះ ក៏ធ្វើសកម្មភាពតែម្ដង។
បន្ទាប់ពី មានហេតុការណ៍នេះ ក្មេងប្រុសជាជនល្មើស បានរត់គេចខ្លួន ដែលនៅពេលនេះ ប៉ូលីសក៏កំពុងតែធ្វើការតាមចាប់ខ្លួន ខណៈពេលដែលក្មេងស្រី កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។
នេះជាមេរៀនមួយ ដែលប្រិយមិត្ដទាំងឡាយ នៅក្នុងហ្វេកប៊ុក គួរតែមានការប្រុងប្រយ័ត្ន ព្រោះហេតុការណ៍អាក្រក់ តែងតែអាចកើតមានឡើង ដោយយថាហេតុ៕
រូបភាពតំណាង
ប្រភពមកពីkhmer load

0 comments :

Post a Comment