Wednesday, January 29, 2014

ប្រភពមកពី khmerload: 
នៅលើប្រព័ន្ធអ៊ិនធើណេត នាពេលថ្មីៗនេះ កំពុងតែមានការចាប់អារម្មណ៍ទៅលើ នារី ជាអ្នករាយការណ៍ព័ត៌មានម្នាក់ បម្រើការងារ ឲ្យស្ថានីយ៍ទូរទស្សន៍មួយ ក្នុងប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញ ឈ្មោះរបស់ អ្នករាយការណ៍ព័ត៌មានស្រី ដ៏ស្រស់ស្អាតរូបនេះ មិនត្រូវបាន បង្ហើបឲ្យដឹងនោះទេ។ រូបថតរបស់នាង ត្រូវបាន គេបង្ហោះព្រោងព្រាត លើបណ្តាញសារព័ត៌មាននានា និងទទួលបាន ការបញ្ចេញមតិរិះគន់ ជាច្រើន។
អ្នកប្រើប្រាស់អ៊ិនធើណេត ជាច្រើន មានការភ្ញាក់ផ្អើល លើការសំរេចចិត្ត វះកាត់កែសម្ផស្ស របស់នាង ដោយភាគច្រើន យល់ឃើញថា សម្រស់របស់នាង មុនពេលវះកាត់ មានលក្ខណៈស្អាត បែបធម្មជាតិទៅហើយ មិនគួរណាធ្វើការវះកាត់ យ៉ាងដូច្នេះនោះទេ។
បើយោងទៅតាមប្រភព បានឲ្យដឹងថា មូលហេតុដែលនាង ធ្វើការវះកាត់កែសម្ផស្សនេះ ព្រោះតែចង់បាន ចង្កាស្រួច និង មានទំរង់មុខបេះដូង៕
សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖








ប្រិយមិត្តថាទៅមើល តើមុនពេល និង ក្រោយពេល វះកាត់ មួយណាស្អាតជាង?

ប្រភព៖ បរទេស

0 comments :

Post a Comment