Saturday, January 11, 2014

បុរសម្នាក់នៅតែមានសំណាង ដែលទូរស័ព្ទរបស់លោកត្រូវបានចោរម្នាក់មកឆក់ហើយប៉ុន្តែចុងក្រោយ ក្រុមចោរបានអោយវិញ។
ប៉ូលីសនៅក្រុងញូវយ៉ក បានឱ្យដឹងថាចោរប្លន់ប្រដាប់អាវុធនៅតំបន់ Central Park សហរដ្ឋអាមេរិក ត្រូវបានខកចិត្តបន្ទាប់ពីឆក់ទូរស័ព្ទដៃ មានតម្លៃថោកពីជនរងគ្រោះបន្ទាប់មកពួកគេក៏បានបោះអោយ ម្ចាស់វិញ។ លោក Kevin Cook មានអាយុ២៥ឆ្នាំ បាននិយាយថា "ដំបូងក្រុមចោរបានឃើញទូរស័ព្ទ គាត់បន្ទាប់មកពួកគេក៏បានឆក់ ប៉ុន្តែស្រាប់តែពួកគេ គ្រវែងអោយខ្ញុំវិញភ្លាមៗ ពីព្រោះម៉ូតទូរស័ព្ទ និងស៊េរីរបស់វាជិត៣ឆ្នាំទៅហើយ "។
លោក Kevin Cook ជាអ្នកលក់ឥវ៉ាន់នៅ ក្លឹបកីឡាមួយ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោកCook បាននិយាយ៖ "ប្រហែលជាពួកគេបានគិតថា ទូរស័ព្ទនេះគឺគ្មានតំលៃ "។ "វាជាការគួរឱ្យអស់សំណើច ខ្លាំងណាស់ដែលចោរយកទូរស័ព្ទរបស់ខ្ញុំហើយ ពួកគេបានគប់អោយខ្ញុំវិញ"។ មុនពេលយកទូរស័ព្ទ គាត់ក៏ត្រូវបានគំរាមសំលាប់ ជាមួយមិត្តភក្តិរបស់គាត់ ពីក្រុមចោរនោះថែមទៀតដែរ។ ក្រុមចោរបាន ភៀសខ្លួនចេញពីកន្លែងកើតហេតុ មុនពេលដែលប៉ូលីសមកចាប់ខ្លួនពួកគេ។


វាជារឿងប្លែកមួយ ដែលក្រុមចោរឃើញ ទូរស័ព្ទមិនទាន់សម័យ រឺក៏តម្លៃថោកពួកគេបានបោះ អោយជនរងគ្រោះវិញ។ តើប្រិយមិត្តមាន យោបល់យ៉ាងណាដែរ ចំពោះរឿងមួយនេះ?ប្រភពមកពី khmer load

0 comments :

Post a Comment