ខេត្តព្រះសីហនុ ៖ បុរស២នាក់ដែលគេស្គាល់ថា
ជាមន្ត្រីយោធានៅព្រះវិហារ បានស្លាប់នៅនឹង កន្លែងយ៉ាងអាណោចអាធម័
ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកទំនិញ
បុកគ្នាជាមួយឌ្រីមសេ១២៥ ជិះគ្នា២នាក់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១
មករា នៅចំណុចមន្ទីររ៉ែ និងថាមពល ស្ថិតក្នុងភូមិ១ សង្កាត់លេខ១
ក្រុងព្រះសីហនុ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា អ្នកដែលស្លាប់ ១-ឈ្មោះ លេស
យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និង២-ឈ្មោះ អាំ ភេទប្រុស អាយុ២៦ឆ្នាំ
ទាំង២នាក់ជាមន្ត្រីយោធានៅខេត្តព្រះវិហារ មានទីលំនៅក្រុមទី២២ ភូមិដូនលយ
ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី ។ ប្រភពបន្តថា
ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានអ្នកណាម្នាក់បានឃើញ
ពិតប្រាកដនោះទេ ប៉ុន្តែបើពិនិត្យស្លាកស្នាមកន្លែងកើតហេតុ
សមត្ថកិច្ចអាចសន្និដ្ឋានថា មុនពេលកើតហេតុ ម៉ូតូនិងរថយន្តកុងតឺន័រ
បើកបញ្ច្រាសទិសគ្នា ដោយខាងម៉ូតូបើកចេញពីក្រុងព្រះសីហនុ
ចំណែករថយន្តបើកចូលក្រុងព្រះសីហនុ ។
ប្រភពឱ្យដឹងទៀតថា លុះដល់ចំណុចកើតហេតុ
រថយន្តបានរេចង្កូតចូលមកផ្លូវអទិភាព របស់ម៉ូតូបុកពេញទំហឹងតែម្តង
បណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែង។ រថយន្តបង្កម៉ាកកាម៉ាស
ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ តាកែវ 3A-0860 ក្រោយពីកើតហេតុ
អ្នកបើកបររត់គេចខ្លួនបាត់ ៕
0 comments :
Post a Comment