ឆ្នាំ ២០១៤ មានការចាប់អារម្មណ៍ខ្លាំងដោយសារមានការបើកសម្ពោធ និងការលេចវត្តមានរថយន្តម៉ាកល្បីៗនិងប្លែកៗជាច្រើន នៅលើទីផ្សារប្រទេសកម្ពុជា។ ក្នុងនោះមានដូចជារថយន្តម៉ាក Jaguar, Audi និង Porsche ជាដើម។
យ៉ាងណា ថ្មីៗនេះតាមប្រភពព័ត៌មានដែល Sabay ទទួលបានបានឲ្យដឹងថា
រថយន្តម៉ាកល្បីមួយទៀត
នឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៤ នេះ។
លោក សុខ សារ៉ាក់ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Envotech Cambodia Co.,Ltd បានឱ្យដឹងថា នៅឆ្នាំ ២០១៤ នេះ ក្រុមហ៊ុនរបស់លោកនឹងនាំចូលរថយន្តម៉ាកល្បីប្លែកមួយទៀត មកលក់នៅលើទីផ្សារកម្ពុជា បន្ទាប់ពីក្រុមហ៊ុនផ្ដាច់កុងត្រានាំចូលនិងចែកចាយលក់រថយន្តម៉ាក Land Rover នៅលើទីផ្សារប្រទេសកម្ពុជា។
កន្លងទៅនេះ ក្រុមហ៊ុន Envotech បានទទួលសិទ្ធិលក់និងចែកចាយរថយន្តម៉ាក Land Rover នៅលើទីផ្សារប្រទេសកម្ពុជា។ ប៉ុន្តែ RMA ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយរថយន្តម៉ាក Ford បានទិញសិទ្ធិផ្តាច់ពីក្រុមហ៊ុន Land Rover ដើម្បីទទួលបានសិទ្ធិលក់និងចែកចាយរថយន្តដ៏ល្បីនេះនៅក្នុង ប្រទេសកម្ពុជា។
លោក សុខ សារ៉ាក់ បានបញ្ជាក់ថា រថយន្តម៉ាកថ្មីនេះ កំពុងមានការពេញនិយមនិងមានប្រជាប្រិយភាពនៅលើទីផ្សារអន្តរជាតិ។ លោកមានជំនឿថា រថយន្តម៉ាកថ្មីដែលក្រុមហ៊ុនគ្រោងនាំចូលនេះ នឹងទទួលការគាំទ្រពីពលរដ្ឋកម្ពុជា។
យ៉ាងណា លោកមិនទាន់បង្ហើបថា រថយន្តដែលក្រុមហ៊ុនគ្រោងនាំចូលជាម៉ាករបស់ក្រុមហ៊ុនណានោះទេ។ ប្រភពមកពី sabay

0 comments :
Post a Comment