បណ្ដាសិល្បករ សិល្បការិនីជាច្រើន
និងតារាម៉ូដែលជាច្រើនរូបបានលេចវត្តមានយប់មិញក្នុងកម្មវិធី
បង្ហាញម៉ូតូថ្មីស៊េរីទំនើប គឺ Suzuki Smash V Fi ឆ្នាំ ២០១៤
នៅសណ្ឋាគារ NagaWorld។
សិល្បករ សិល្បការិនីល្បីៗ ដែលបានបង្ហាញវត្តមានក្នុងកម្មវិធីយប់មិញមានដូចជា កញ្ញា មាស សុខសោភា កញ្ញា ឌី សូនីតា អ្នកនាង ខៀវ សានសាណា លោក តាប៊ុយ លោក ណាខុន រួមទាំងតារាបង្ហាញម៉ូដល្បីៗជាច្រើនរូបទៀត បានចូលរួមបង្ហាញម៉ូតូស៊េរីថ្មីទំនើប ស៊ីសាំងតិចគឺ Suzuki Smash V Fi ឆ្នាំ២០១៤។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការណ៍លក់ជាផ្លូវការ
ម៉ូតូស៊េរីថ្មី Suzuki Smash V Fi ឆ្នាំ២០១៤ យប់មិញ នៅសណ្ឋាគារ
Naga World លោកឧកញ៉ា ស៊ីវ ថៃ អគ្គនាយកក្រុមហ៊ុន OMC បានមានប្រសាសន៍ថា
Suzuki Smash V Fi 2014 គឺជាម៉ូតូស៊េរីថ្មី
ដែលមានកម្លាំងម៉ាស៊ីនថ្មីខ្លាំង 115CC បំពាក់ដោយប្រព័ន្ធប្រេងសាំង
Full Injection (Fi) ស៊ីសាំងតិចបំផុត អាចដំណើរការបានរហូតដល់ ១១៨
គីឡូម៉ែត្រក្នុងមួយលីត្រ អាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។
នាយកក្រុមហ៊ុនរូបនេះសង្ឃឹមយ៉ាងមុតមាំថា វត្តមានម៉ូតូថ្មី កម្លាំងម៉ាស៊ីនខ្លាំងជាងមុន ដែលបានដាក់ដំណើរការចរាចរនៅលើទីផ្សារក្នុងប្រទេស កម្ពុជា ពិតជាផ្ដល់នូវបទពិសោធន៍ថ្មី ប្លែកដល់ប្រជាជនកម្ពុជា ក្នុងការធ្វើដំណើរដ៏សន្សំសំចៃបំផុត ហើយអាចចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាថែមទៀតផង។
វត្តមានតារាចម្រៀង កញ្ញា មាស សុខសោភា កញ្ញា ឌី សូនីតា រួមទាំងសិល្បករ សិល្បការិនីដទៃទៀតនៅលើវេទិកាទទួលបានការគាំទ្រជាច្រើនពីសំណាក់ ភ្ញៀវកិត្តិយសដែលបានចូលរួមនាយប់មិញ៕
សិល្បករ សិល្បការិនីល្បីៗ ដែលបានបង្ហាញវត្តមានក្នុងកម្មវិធីយប់មិញមានដូចជា កញ្ញា មាស សុខសោភា កញ្ញា ឌី សូនីតា អ្នកនាង ខៀវ សានសាណា លោក តាប៊ុយ លោក ណាខុន រួមទាំងតារាបង្ហាញម៉ូដល្បីៗជាច្រើនរូបទៀត បានចូលរួមបង្ហាញម៉ូតូស៊េរីថ្មីទំនើប ស៊ីសាំងតិចគឺ Suzuki Smash V Fi ឆ្នាំ២០១៤។
នាយកក្រុមហ៊ុនរូបនេះសង្ឃឹមយ៉ាងមុតមាំថា វត្តមានម៉ូតូថ្មី កម្លាំងម៉ាស៊ីនខ្លាំងជាងមុន ដែលបានដាក់ដំណើរការចរាចរនៅលើទីផ្សារក្នុងប្រទេស កម្ពុជា ពិតជាផ្ដល់នូវបទពិសោធន៍ថ្មី ប្លែកដល់ប្រជាជនកម្ពុជា ក្នុងការធ្វើដំណើរដ៏សន្សំសំចៃបំផុត ហើយអាចចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាថែមទៀតផង។
វត្តមានតារាចម្រៀង កញ្ញា មាស សុខសោភា កញ្ញា ឌី សូនីតា រួមទាំងសិល្បករ សិល្បការិនីដទៃទៀតនៅលើវេទិកាទទួលបានការគាំទ្រជាច្រើនពីសំណាក់ ភ្ញៀវកិត្តិយសដែលបានចូលរួមនាយប់មិញ៕
0 comments :
Post a Comment