Saturday, January 11, 2014

ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃសៅរ៏ ទី២៨ ខែធ្នូ កន្លងទៅនេះ គូស្នេហ៏ជនជាតិចិន ចំនួន ៣០គូ បានបបួលគ្នាប្រារព្ធពិធីមង្គលការ យ៉ាងសប្បាយរីករាយ នៅលើភ្នំ Fairy Mountain ដែលគ្របដណ្តប់ទៅដោយព្រិលទឹកកក ស្ថិតក្នុងទីក្រុង Chongqing នៃប្រទេសចិន។
គូស្នេហ៏ចំនួន ៣០គូ មកពីបណ្តាខេត្តក្រុងជាច្រើន ដូចជា ខេត្ត Guangdong Guangxi Sichuan និងទីក្រុង Chongqing បានចុះឈ្មោះតាមអនឡាន ដើម្បីចូលរួមប្រារព្ធពិធីរៀបមង្គលការ នៅលើភ្នំទឹកកក Fairy Mountain នោះ។
ជាមួយគ្នានេះដែរ នៅក្នុងពីធីមង្គលការ នៃគូស្នេហ៏ទាំង ៣០គូនេះ ក៏មានភ្ញៀវដែលជាអ្នកទេសចរណ៏ជាច្រើននាក់ បានចូលរួមអបអរ និងឲ្យពរជ័យទៅដល់គូស្វាមីភរិយាថ្មីថ្មោង ទាំង ៣០គូនោះផងដែរ។ យ៉ាងណាមិញ ពិធីមួយនេះហាក់មានភាពប្លែក និងមើលទៅសប្បាយរីករាយ ខុសពីគូស្វាមីដែលរៀបការបែបធម្មតាៗ៕













តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការរៀបមង្គលការបែបនេះ?​​   ប្រភពមកពី​ khmer load

0 comments :

Post a Comment