Friday, February 20, 2015

ឥណ្ឌា៖ មានរឿងដ៏គួរ ឲ្យភ្ញាក់ផ្អើលមួយ ទៀតហើយដែល បានកើតឡើង នៅក្នុងទឹកដី នៃប្រទេស ឥណ្ឌា បន្ទាប់ពីកូនក្រមុំ ម្នាក់សម្រេចចិត្ត ទៅរៀបការ ជាមួយនឹងភ្ញៀវ ដែលមក ចូលរួមក្នុង ពិធីមង្គលការ របស់នាង ក្រោយពេលដែល កូនកម្លោះ ធ្លាក់ខ្លួនឈឺភ្លាមៗ ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ សង្រ្គោះបន្ទាន់។យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា នៅពេលដែល ពិធីមង្គលការ ជិតប្រារព្ធចប់ សព្វគ្រប់ គឺឈានដល់ពិធី ផ្លាស់ប្តូរ ពាក្យសម្បថ ហើយនោះស្រាប់តែ កូនកម្លោះដែល មានឈ្មោះថា Jugal Kishore ដួលសន្លប់គ្រាំង ដោយសារតែ ជំងឺចាស់ របស់គេ (ជំងឺឆ្កួតជ្រូក) ហើយត្រូវបាន ក្រុមគ្រួសារ បញ្ជូនទៅ កាន់មន្ទីរពេទ្យ ជាបន្ទាន់ ផងដែរ។ពេលដែលឃើញ ស្ថានភាពបែនេះ អ្នកគ្រប់គ្នា ដែលចូលរួម ក្នុងមង្គលការនោះ គិតថាពិធី ច្បាស់ជាត្រូវ បញ្ឈប់ជា មិនខានតែ ផ្ទុយទៅវិញ កូនក្រមុំ គឺនាង Indira វ័យ២៣ឆ្នាំ បែរជា ស្នើឲ្យ បុរសម្នាក់ ឈ្មោះថា Harpal Singh ដែលជាភ្ញៀវ និងជាសមាជិក ម្នាក់នៃគ្រួសារ របស់បងថ្លៃប្រុស របស់នាង មករៀបការ ជាមួយនឹងនាង ជំនួសកូនកម្លោះ ដែលបានចូល មន្ទីរពេទ្យ នោះទៅវិញ ក៏ព្រោះតែនាង ខឹងថា គ្រួសារខាង កូនកម្លោះព្យាយាម លាក់បាំងពី អាការៈជំងឺ ឆ្កួតជ្រូក របស់គេ។ក្រោយមក លោក Singh ហាក់ស្ទាក់ស្ទើរដែរ តែចុងក្រោយ គេក៏បានយល់ព្រម មកធ្វើ ជាកូនកម្លោះ ជំនួសនិងបាន ប្រារព្ធពិធីចប់ សព្វគ្រប់ ដោយ Indira និង Singh គឺជាប្តីប្រពន្ធ នឹងគ្នាស្របតាម ទំនៀមទម្លាប់ និងប្រពៃណី។យ៉ាងណាមិញ បន្ទាប់ពី Kishore ចេញពីមន្ទីរពេទ្យ និងបានដឹងថា កូនក្រមុំរបស់ខ្លួន បានរៀបការ ជាមួយអ្នកដទៃ ទៅហើយនោះ រូបគេក៏ទៅសុំនាង Indira ពិចារណា សាជាថ្មី ដើម្បីមក រៀបការ ជាមួយគេ ឡើងវិញដែរ តែត្រូវនាង Indira បដិសេធ ជាហេតុធ្វើឲ្យ គ្រួសារទាំង២នេះ កើតជាជម្លោះ បង្កឲ្យមាន អំពើហឹង្សា ចោលចាន ឆ្នាំងដាក់គ្នា ទៅវិញទៅមក។គួរបញ្ជាក់ផងដែរថា ក្រោយពីមាន អំពើហឹង្សានេះហើយ Kishore និងគ្រួសារ របស់គេក៏ បានទៅដាក់ ពាក្យបណ្តឹង ផងដែរតែ ត្រូវបានប៉ូលីស បដិសេធមិន ទទួលយក សំណុំរឿងនេះ ដោយអះអាងថា គ្រួសារទាំង២ គួរតែសម្រុះសម្រួល គ្នាដោយសន្តិវិធី ទើបជាការប្រសើរ។នេះគឺជារឿង សឹងតែមិន គួរឲ្យជឿមួយ ដែលកូនក្រមុំម្នាក់ សុខចិត្តរើស អ្នកថ្មីហើយ ការចោល កូនកម្លោះរបស់ខ្លួន ទាំងក្នុងថ្ងៃ មង្គលការ បែបនេះសោះ៕តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាពៈ ពិធីមង្គលការ ដែលប្រារព្ធឡើង ក្នុងប្រទេស ឥណ្ឌា
ប្រភបមកពី៖ Khmerload

0 comments :

Post a Comment