Friday, February 20, 2015

ខេត្តឧត្តរមានជ័យ៖ យុវជនស្ទាវម្នាក់ផឹកស៊ីក្នុងថ្ងៃសែនចិនស្រវឹងជោកជាំខឹងឪពុកម្តាយ ស្តីបន្ទោសបន្តិច បន្តួច និងសុំលុយមិន បានក៏ដុត ផ្ទះឆេះ ហ្មត់ ហើយឪពុក បងប្អូន និងអ្នកជិតខាងខឹងខ្លាំង ពេកនាំគ្នាវាយរហូត ដល់សន្លប់ រួចបញ្ជូនទៅឱ្យកងរាជអាវុធស្រុកអន្លង់វែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៨ កុម្ភៈ ២០១៥ នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុក អន្លង់វែង ។ តាមការឱ្យដឹងពី លោកអនុសេនីយ៍ទោ ហើន សំបោន នាយការិយាល័យព្រហ្មទណ្ឌអាវុធ ហត្ថស្រុកបានប្រាប់ថា យុវជនស្ទាវ ឈ្មោះ ម៉ី សុខា អាយុ១៩ឆ្នាំ ត្រូវឪពុកម្តាយចាប់បញ្ជូន មកកងរាជអាវុធដោយសារ ផឹកស៊ីក្នុងថ្ងៃ សែនចិនស្រវឹង ជោកជាំដុតផ្ទះខ្លួនឯង ហើយមិនតែ ប៉ុណ្ណោះយុវជនរូបនេះ ក៏មានស្ថានភាពបែកថ្នាំផងដែរ។
លោកបន្តថា បើតាមឱ្យដឹងពីឈ្មោះ ម៉ី ស៊ីវ ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ កាម ម៉ាលី អាយុ ៤៦ឆ្នាំ ត្រូវជាម្តាយ ឪពុកជនសង្ស័យ បានរៀបរាប់ថា មុនកើតហេតុជនសង្ស័យ ជាកូនគាត់បានត្រឡប់ មកពីផឹកស៊ីជាមួយមិត្ត ភក្តិ ហើយបានសុំលុយ ទៅទិញស្រាផឹក តែគាត់ មិនឱ្យ ជនសង្ស័យក៏បាន យកដែកកេះទៅកេះដុតផ្ទះ ពួកគាត់ស្មានតែកូន និយាយលេង មិនបានចាប់អារម្មណ៍ ក៏នាំគ្នាទៅកាប់ ដំឡូងនៅ មុខផ្ទះ ស្រាប់តែឃើញផ្សែង ហុយចេញពីផ្ទះ ហើយឃើញកូនប្រុស គាត់រត់ចេញពីផ្ទះ។
ភ្លាមៗនោះម្តាយរបស់ជនសង្ស័យឈ្មោះ កាម ម៉ាលី ក៏ឡើងលើផ្ទះដើម្បីជញ្ជូនសំភារ តែដោយសារភ្លើង ឆេះនៅមាត់ទ្វារខ្លាំង ហើយផ្ទះ ពុំមានបង្អួចចេញ ស្ត្រីជាម្តាយត្រូវភ្លើងឆេះ រោលពេញខ្លួន តែត្រូវបានអ្នកជិតខាងជួយទាន់ ។ ពេលនោះមាន ខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឱ្យ ភ្លើងឆាបឆេះ សន្ធោសន្ធៅ ហើយនៅក្បែរទីតាំង កើតហេតុក៏ពុំមាន ប្រភពទឹកគ្រប់គ្រាន់ដែរ ឪពុកជនសង្ស័យ និងអ្នកជិតខាង បាន ត្រឹមតែ នាំគ្នាឈរមើលភ្លើងឆេះផ្ទះ និងសោកស្តាយទ្រព្យសម្បត្តិ ដែលត្រូវអគ្គិភ័យ លេបត្របាក់ប៉ុណ្ណោះ។
នៅពេលភ្លើងឆេះមិនទាន់រលត់អស់ អ្នកជិតក៏នាំគ្នាដេញតាមចាប់ជនសង្ស័យ ហើយបានស្វាគនម៍រហូត ដល់សន្លប់ រួចចាប់ចង និងហៅ កម្លាំង កងរាជអាវុធហត្ថស្រុក មកយកទៅឃុំខ្លួនបណ្តោះអាសន្ន។ លោកបន្តថា នៅពេលកម្លាំងអាវុធហត្ថ ចុះទៅដល់ទីតាំងកើតហេតុ ស្ត្រីជាម្តាយមាន ស្ថានភាពរបួសធ្ងន់ធ្ងរណាស់ លោកក៏នាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក អន្លង់វែង ហើយជនបង្កជាកូន កម្លាំង អាវុធហត្ថស្រុកបាន នាំខ្លួនមកទីបញ្ជាការ កងអាវុធហត្ថស្រុក ដើម្បីធ្វើការសាកសួរ។
អនុសេនីយ៍ទោបានបញ្ជាក់ថា តាមការឱ្យដឹងពីម្ចាស់ផ្ទះឈ្មោះ ម៉ី ស៊ីវ ជាឪពុកជនសង្ស័យថា ផ្ទះ១ខ្នង ដែលឆេះខាងលើនេះ មានទំហំ ៥គុណ៧ម៉ែត្រ ធ្វើអំពីឈើជញ្ជាំង ក្តារប្រក់ស័ង្កសី ហើយសំភារទាំង ប៉ុន្មាននៅក្នុងផ្ទះត្រូវ ភ្លើងឆេះអស់ដូចជា ម៉ូតូវ៉េវ១គ្រឿង ម៉ូតូវីវ៉ា ១គ្រឿង ស្រូវ៣បាវ ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង ទូរស័ព្ទ៣គ្រឿង និងលុយ៦លានរៀល ដែលទើបនឹងលក់ដំឡូង បានថ្មីៗត្រូវឆេះ គ្មានសល់ ឡើយ៕


ប្រភពមកពី៖ ខ្មែរឡត

0 comments :

Post a Comment