Thursday, February 26, 2015

បន្ទាយមានជ័យៈ លោកអនុសេនីយ៍ឯក ឡាក់ សីហា អាយុ៤៦ឆ្នាំត្រូវបាន គេរាយការណ៍ថា បានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងក និងខ្សែភ្លើង ដោយមិនដឹងមូលហេតុ ។
សពត្រូវបានក្រុមគ្រួសារប្រទះឃើញ នៅក្នុងបន្ទប់ទឹក កាលពីយប់រំលងអាធ្រាតថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៥ ក្នុងបន្ទាយវរៈភូមិបន្ទាយ មានរឹទ្ធិឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ប្រទេសថៃ។
លោក ឡាញ់ ផន មេបញ្ជាការរងវរៈ ៨០៧ បាននិយាយថា គេនៅមិនដឹងពីមូល ហេតុដែលបណ្តាល អោយលោកអនុសេនីយ៍រូបនេះ សម្រេចចិត្តធ្វើអត្តឃាតនោះទេ។ សពត្រូវបានលោកមេបញ្ជាការ មេបញ្ជាការរង និងពល ទាហានទាំងអស់រៀបចំធ្វើបុណ្យ តាមប្រពៃណីសាសនា ក្នុងទីបញ្ជាការវរៈ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
ប្រភពពី៖ khmerload

0 comments :

Post a Comment