Sunday, February 22, 2015

នេះបើយោងតាម ប្រភពព័ត៌មានបានឲ្យដឹង តាមការ ប្រកាសលទ្ធផលនៃ រង្វាន់ជម្រើសអ្នកដំណើរ  (Traveler’s Choice awards ) សំរាប់  ឆ្នាំ២០១៥ របស់ វេបសាយ TripAdvisor កាលពីថ្មីៗ ឲ្យ ឃើញថាមាន សណ្ឋាគារចំនួន ២៥  ត្រូវ បាន កំណត់ថាជា សណ្ឋាគារលំដាប់ កំពូល ក្នុង ពិភពលោក ដោយផ្អែកលើ ការផ្តល់មតិ និងវាយតម្លៃ (review) របស់អ្នកធ្វើដំណើរ ហើយ ក្នុងនោះក៏មាន សណ្ឋាគារមួយ ដែលស្ថិត នៅក្នុងប្រទេសកម្ពុជា បានជាប់ក្នុង លេខរៀងទី ៣ ផងដែរ ។
ចំពោះ សណ្ឋាគារកំពូលទាំង ២៥ ដែល បានឈ្នះពីការជ្រើសរើសរបស់ អ្នកធ្វើដំណើរនេះ សុទ្ធសឹងជា សណ្ឋារគារ លំដាប់កំពូល ដែល ផ្តល់នូវ សេវាកម្មសណ្ឋារគារ ដ៏ល្អ និង ជាទីមនោរម្យ សំរាប់អ្នកដំណើរ មកស្នាក់នៅ ហើយនិងផ្តល់នូវ បទពិសោធន៍ ដែលមិនអាចបំភ្លេច បាន ទៅដល់ អ្នកដំណើរទាំងនោះ ។
 សណ្ឋាគារ Shinta Mani Club Siem Reap , ទីក្រុង សៀមរាប  ប្រទេសកម្ពុជា តម្លៃបន្ទប់ចាប់ពី ១៥០ ដុល្លារ ឡើងទៅ

តើប្រិយមិត្តយល់ដូចម្តេចដែរ ?
ប្រភពមកពី៖ ខ្មែរឡូត

0 comments :

Post a Comment