Thursday, February 26, 2015

នៅក្នុងអត្ថបទមុន បានរៀបរាប់រួចមកហើយ ពីអត្ថប្រយោជន៍ ខ្ទិះដូងចំពោះសរសៃសក់ ហើយពេលនេះ អត្ថបទមួយនេះ នឹងប្រាប់អ្នក ពីអត្ថប្រយោជន៍ ខ្ទិះដូង ចំពោះស្បែក វិញម្ដង។
១ ផ្ដល់សំនើមដល់ស្បែក ៖ អ្នកនឹងទទួលបានស្បែកទន់រលោង និង មានសំនើមជាពិសេសជួយកាត់បន្ថយភាពស្ងួត ដោយគ្រាន់តែយកខ្ទិះដូងមកលាបនៅលើស្បែក ទុកចោលរយ:ពេល ៣០នាទី រួចលាងសំអាតវាចេញជាមួយទឹកស្អាត ។ ជាមួយគ្នានេះ អ្នកអាចលាយវាជាមួយនឹងទឹកសម្រាប់ងូតនៅក្នុង សមាមាត្រស្មើគ្នា ហើយអ្នកក៏អាច ដាក់បន្ថែមនូវ ស្រទាប់ផ្កាកូលាប ឬ ប្រេងឡាវេនដឺ ចូលទៅក្នុងទឹក ដើម្បីបង្កើនប្រសិទ្ធភាព ។
២ សំអាតគ្រឿងសំអាងបានល្អ ៖ វាមានប្រសិទ្ធភាពខ្ពស់ និង ងាយស្រួលក្នុងការសំអាតគ្រឿងសំអាងចេញពីមុខ និង ជាពិសេសនៅត្រង់កន្លែងដែលពិបាកសំអាតដូចជា អាយឡាញន័រ ( eyeliner ) ដោយអ្នក គ្រាន់តែយកខ្ទះដូងមកលាយជាមួយប្រេងដូង ឬ ប្រេងសម្រាប់ទារកក៏បាន ។ វាមិនត្រឹមតែ ជួយសំអាតនូវគ្រឿងតុបតែងមុខចេញពីរន្ធញើស របស់អ្នកនោះទេ ថែមទាំងជួយ ផ្ដល់ជាតិសំណើម សំរាប់ចិញ្ចឹមស្បែកមុខថែមទៀតផង ។
៣ ជួយព្យាបាលស្បែកដែលរលាក ដោយសារកម្ដៅថ្ងៃ ៖ តើអ្នកមានដឹងទេ ថាខ្ទិះដូងគឺជា ឱសថដ៏សាកសិទ្ធមួយនៅក្នុងផ្ទះ ដែលអាចជួយព្យាបាលស្បែក ដែលរលាកពីកម្ដៅថ្ងៃបាន ដោយយក ខ្ទិះដូងលាបនៅត្រង់កន្លែងដែលរលាកនោះ។ ស្រទាប់ស្បែក ដែលរលាកកម្ដៅថ្ងៃ និង កន្តួលលើស្បែក នឹងចាប់ផ្ដើម បាត់ទៅវិញបន្តិចម្ដងៗ។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយ ការឡើងក្រហម និង ជំរុញល្បឿន នៃការព្យាបាល។
៤ ការពារភាពចាស់ ៖ ជាការពិត នៅក្នុងខ្ទិះដូង គឺសំបូរទៅដោយសារធាតុ ទង់ដែង និង វីតាមីន C ល្អសម្រាប់ស្បែក និង ជួយទប់ស្កាត់ នូវស្នាមជ្រាវជ្រួញ។ ការប្រើប្រាស់ ខ្ទិះដូងលាបនៅលើស្បែក ជាទៀងទាត់ វាគឺជាវិធីដ៏ល្អ ដែលប្រឆាំង ជាមួយនឹងភាពចាស់ នៅលើស្បែករបស់អ្នក។
៥ ជួយព្យាបាលជម្ងឺ ដែលមាននៅលើស្បែក ៖ ស្បែកខ្លះ ជួបប្រទះនូវបញ្ហាជាច្រើន ដូចជារោគសើរស្បែក និង ស្បែកស្ងួតខ្លាំង ដែលអាចព្យាបាលបានដោយខ្ទិះដូង នៅក្នុងកម្រិតជាក់លាក់មួយ ។ អ្នកអាចលាបវាឲ្យបាន ទៀងទាត់នៅលើ ស្បែកដែលមានបញ្ហាស្ងួតខ្លាំង ជាក់ស្ដែងសព្វថ្ងៃនេះ ផលិតផលថែរក្សា សម្ផស្សមួយចំនួន ក៏ប្រើប្រាស់ខ្ទិះដូង ជាគ្រឿងផ្សំរបស់ពួកគេ ផងដែរ។
ជាមួយនឹង អត្ថប្រយោជន៍ជាច្រើននេះ អ្នកក៏អាច ទទួលទាន ខ្ទិះដូង ដើម្បីកាត់បន្ថយ ការឈឺសន្លាក់ ហើយជួយក្នុងការ បញ្ចុះទម្ងន់ និង កាត់បន្ថយ ជាតិកួឡេស្តូរ៉ល ផងដែរ។
តើអ្នកយល់យ៉ាងណា ចំពោះអត្ថប្រយោជន៍ របស់ខ្ទិះដូង?
ប្រភព: khmerload

0 comments :

Post a Comment