Thursday, February 26, 2015

ចិន៖ ក្មេងស្រីជំទង់ម្នាក់ ត្រូវបានឪពុកម្តាយ ឃុំទុករយៈពេលជាង ៦ឆ្នាំ ក្នុងផ្ទះ ដែលគេបោះបង់ចោល មួយកន្លែង បន្ទាប់ពីឪពុកម្តាយនាង មិនពេញចិត្តនឹងមិត្តប្រុស របស់នាង ហើយបង្ខំឲ្យពួកគេបែកគ្នា។

ក្មេងស្រីជំទង់ដែលឪពុកម្តាយឃុំក្នុងផ្ទះបាក់បែកជាង ៦ឆ្នាំ មិនមាននរណាហ៊ានចូលជួយ
ប៉ូលិស អះអាងថា ក្មេងស្រីជំទង់រូបនោះ មានឈ្មោះថា Zhang Qi ។ នាងបានព្យាយាមរត់ចេញពីផ្ទះ ដែលស្ថិតនៅភូមិ Jingang ខេត្ត Hubei ជាច្រើនដង ហើយក្រោយមក Zhang Qi ត្រូវបាន ឪពុកម្តាយយកទៅឃុំក្នុងផ្ទះ ដែលបោះបង់ចោលមួយកន្លែង ដោយទុកឲ្យនាងរស់នៅតែម្នាក់ ឯង តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដើម្បីបំបែកបំបាក់រូបនាង និងមិត្តប្រុស។
រូបថតមួយចំនួនដែល បង្ហាញពីរូប យុវតីខាងលើរស់នៅក្នុង គំនរកង្វក់ ស្មោកគ្រោកព័ទ្ធជុំវិញ ត្រូវគេសង្ស័យថា មានប្រជាជនរស់នៅក្បែរនោះ លួចចូលទៅថត ។ បុរសជាអ្នកភូមិម្នាក់ ឈ្មោះ Chow Jenបានឲ្យដឹងថា ឪពុកម្តាយរបស់នាង Zhang Qi គឺជាមនុស្សដែលមាន ឥទ្ធិពលនៅក្នុងតំបន់ ប្រជាជនដែលនៅទីនោះទាំងអស់ ត្រូវបានគេហាម មិនឲ្យពាក់ព័ន្ធនឹងរឿងនោះ។
“អ្នកភូមិសុទ្ធតែដឹងពីរឿងក្មេងស្រី ជំទង់ដែលជាប់ឃុំនៅក្នុងផ្ទះបាក់បែក។ ខ្ញុំក៏បានរើទៅនៅកន្លែងផ្សេងហើយ តែយូរៗម្តង ខ្ញុំបានទៅម្តុំនោះ ដោយមិនខ្លាចចំពោះ ការគំរាមកំហែងរបស់ពួកគេទេ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានថតរូបមួយចំនួន នឹងបង្ហោះនៅលើ បណ្តាញអ៊ីនធើណិត បន្ទាប់ ពីអាជ្ញាធរ ក្នុងតំបន់ គ្មាននរណាម្នាក់ ហ៊ានបញ្ចេញ សកម្មភាពលើករណី ក្មេងស្រីនោះ” បុរសវ័យ៥០ ឆ្នាំខាងលើបានប្រាប់ដូច្នេះ៕

ផ្ទះបាក់បែកឃុំ ក្មេងស្រីជំទង់ខាងលើ ដែលមានអ្នកភូមិលួចចូលថត
ប្រភព៖ khmerload

0 comments :

Post a Comment