Thursday, February 26, 2015

កូរ៉េខាងត្បូង៖ លោក Chanyeol សមាជិកដែលមានជំនាញខាង Rap នៃក្រុមតារាប្រុស EXO ដ៏ល្បី ប្រចាំនៅកូរ៉េ បានចែករំលែកដំណឹង ដ៏រីករាយមួយនៅលើគណនី Instagram របស់ខ្លួន នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ ដែលក្លាយខ្លួនជាតារា រយៈពេល ៣ឆ្នាំ មកហើយ ចាប់តាំងពី ចេញអាល់ប៊ុមលើកដំបូង នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១២។ ជាមួយនឹងសារ មនោសញ្ចេតនា ទៅកាន់ សមាជិករួមក្រុម EXO និងអ្នកគាំទ្រធ្វើអោយគ្រប់គ្នា មានភាពរំជើបរំជួលជាខ្លាំង។
សមាជិកដែលកើតឆ្នាំ ១៩៩២ រូបនេះ បានសម្តែងការដឹងគុណ ដល់អ្នកគាំទ្ររបស់គាត់ ដោយបានសរសេរថា "ថ្ងៃនេះជាគំរប់ឆ្នាំទី៣ បន្ទាប់ពី Teaser El Dorado របស់ខ្ញុំចេញផ្សាយជាលើកដំបូង! នៅពេល Teaser របស់ខ្ញុំចេញផ្សាយ ជាសារធារណៈនោះ ខ្ញុំមានអារម្មណ៍ដូចជាថ្ងៃដែល ខ្ញុំភ័យអរ ដល់ញ័របបូរមាត់ រហូតដល់ពីរបីថ្ងៃបន្ទាប់។ ក្នុងរយៈពេល ៣ឆ្នាំនេះ មានរឿងជាច្រើន ដែលបានកើតឡើង ទោះបីជាវាមានអារម្មណ៍ថាខ្លី! មានអនុស្សាវរីយ៍សប្បាយរីករាយ និងការចងចាំមានភាពសប្បាយរីករាយ និងការចងចាំដ៏ឈឺចាប់ ដែលខ្ញុំមិនចង់ចាំវាទៀតទេ។ ប៉ុន្តែដោយសារតែមានក្រុម EXO L សមាជិកគ្រួសាររបស់ខ្ញុំ មិត្តរបស់ខ្ញុំ និងបុគ្គលិក ៣ឆ្នាំ សម្រាប់ខ្ញុំនេះ គឺពិតជាមានតំលៃខ្លាំងណាស់"។
 "វានឹងអស្ចារ្យណាស់ បើសិនជាអ្នកទាំងអស់គ្នា អាចអបអរសាទរខ្ញុំម្តងទៀត នៅក្នុងរយៈពេល ៣០ឆ្នាំក្រោយទៀត! ខ្ញុំតែងតែមានអារម្មណ៍ថា ពិតជាអរគុណ ទៅអ្នកទាំងអស់គ្នា ហើយខ្ញុំ Chanyeol សន្យានឹងផ្តល់នូវ សុភមង្គលដល់អ្នកទាំងអស់គ្នា! សូមអរគុណអ្នកជាខ្លាំង ខ្ញុំស្រឡាញ់អ្នក " គាត់បានបន្ថែមដូចនេះ។
មិនមែនគ្រាន់តែសរសេរ សារ នោះទេ Chanyeol ក៏បានចែករំលែករូបភាព ខ្លួនគេកំពុងលេងហ្គីតា ជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន ជាលើកដំបូងផងដែរ ដោយប្រើសញ្ញា hashtag #3YearsWithChanyeol ៕
ប្រភព: khmerload

0 comments :

Post a Comment