Thursday, February 26, 2015

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូរ៉ឺម៉ក កង់បីម្នាក់ចេញពី ហាងផឹកស៊ីស្រវឹង ក៏ប្រចណ្ឌស្រីស្នេហ៍ រហូតដកកាំភ្លើងភ្ជង់ អ្នករត់ម៉ូតូឌុប និងវាយអ្នកដំណើរ ដែលជិះម៉ូតូឆ្លងកាត់តាមផ្លូវ រួចជិះម៉ូតូរត់គេច ចូលច្រកវត្តធុតង្គ ចំការដូងជាផ្លូវទាល់ ទុកម៉ូតូរ៉ឺមក់កង់៣ចោល ហើយរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥  កុម្ភៈ ២០១៥ ស្ថិតត្រង់ចំណុចក្បែរក្លោងទ្វារវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះ១-ឈ្មោះសុខ ចាន់វណ្ណៈ ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ 1BQ-2022 ២-ឈ្មោះលី ប៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ ៣-ឈ្មោះចាន់ ណា ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង២ជាជាងជួសជុលរថយន្ត បច្ចុប្បន្នស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំមន ជិះម៉ូតូមួយគ្រឿងម៉ាកហុង ដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CB-9170 និង៤-ឈ្មោះសុខ លី ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ ឌុបនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ជូនមកជួបជនល្មើស ជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ។
បើតាមសម្ដីឈ្មោះសុខលី ជាអ្នករត់ម៉ូតូឌុបបានរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់ត្រូវបាននារីម្នាក់ ទើបចេញពីហាងផឹកស៊ី មួយកន្លែងនៅម្ដុំស្ពានដែកចំការដូង ហៅឱ្យឌុបជូនទៅហាងមួយកន្លែងទៀត នៅផ្លូវចូលបឹងតាម៉ាតដើម្បី ជួបបុរសដែលជាអ្នករត់ ម៉ូតូរ៉ឺម៉កកង់៣ ពេលដែលជូនមកដល់នារីរូប នោះចូលទៅរកបុរសដែលជាអ្នករត់ ម៉ូតូរ៉ឺម៉កកង់៣ប៉ុន្តែមិនឃើញក៏បានសួរ ម្ចាស់ហាងប្រាប់ថា គាត់ទើបតែចេញ ទៅ មុននេះបន្តិចទេ ដោយទូរស័ព្ទរបស់នាងអស់ថ្ម ក៏បានខ្ចីទូរស័ព្ទរបស់គាត់ (អ្នករត់ម៉ូតូឌុប) ដាក់ស៊ីមហើយទូរស័ព្ទទៅ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣  ហើយបុរសជាអ្នករត់ម៉ូតូរ៉ឺម៉ក កង់៣នោះប្រាប់អោយមកជួបនៅ ក្បែរក្លោងទ្វារវត្តសំបួរមាស។
លោកបន្តថា ពេលដែលជូនមកដល់នារីរូបនោះ មានលុយមិនគ្រប់បានឱ្យគាត់ ៣ពាន់រៀលដោយប្រាប់ថា ចាំស្អែកចាំឱ្យបន្ថែម ក៏ត្រូវបុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់ ៣ចោទទៅនារីរូបនោះថា អ្នករត់ម៉ូតូឌុបគឺជាសាហាយមែន? ប៉ុន្តែត្រូវនាងបដិសេធ ប្រាប់ថាគាត់គឺជាអ្នករត់ម៉ូតូ ឌុបទេ ដោយមិនជឿហើយស្រវឹងផងនោះ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ បានដកកាំភ្លើងខ្លីមួយដើម ចេញពីចង្កេះភ្ជង់បុរស រត់ម៉ូតូឌុប ខណៈនោះមានបុរស៣នាក់ជិះ ម៉ូតូ២គ្រឿងទើបចេញមកពីមើលប្អូន ឆ្លងទន្លេផ្ទះនៅម្ដុំបឹងតាម៉ាត ជិះម៉ូតូឆ្លងកាត់ក៏ត្រូវ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ យកដៃទៅវាយក្បាលបុរសឈ្មោះ សុខ ចាន់វណ្ណៈ ដែលជាមន្ត្រីយោធា កំពុងជិះម៉ូតូត្រូវមួយដៃ ហើយក៏ឈប់ម៉ូតូបំរុងចូលទៅសួរនាំ ក៏ត្រូវនារីរូបនោះស្រែក ប្រាប់កុំអោយចូលមក វាមានកាំភ្លើង ហើយបុរសទាំង៣នាក់នោះក៏ បានផ្ដួលម៉ូតូចោល រត់គេចដោយ បុរសដែលជាអ្នក រត់ម៉ូតូរ៉ឺម៉កកង់៣ ព្យាយាមដេញតាម ហើយនារីរូបនោះក៏ចេញខ្លួន ពីកន្លែងកើតហេតុបាត់ផងដែរ ដោយរូបគាត់ជាអ្នករត់ម៉ូតូឌុបឆ្លៀតឱកាស ជិះម៉ូតូគេចមកប្ដឹងសមត្ថកិច្ចនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសុំការអន្តរាគមន៍។
បន្ទាប់ពីកើតហេតុ បុរសដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ក៏បានឡើងជិះម៉ូតូរ៉ឺម៉កកង់៣ ដើម្បីរត់គេចខ្លួន ក៏ត្រូវបុរសទាំង៣នាក់ លើកម៉ូតូជិះ ដេញ តាមពីក្រោយរហូត គេចចូលទៅច្រកវត្តធុតង្គចំការដូង ផ្លូវទល់ច្រកវត្តរបងចាក់សោ បុរសដែលជាអ្នករត់ម៉ូតូ រ៉ឺម៉កកង់៣ក៏ទុកម៉ូតូរ៉ឺម៉ក កង់៣ចោលរួចគេចខ្លួនបាត់ ភ្លាមៗកម្លាំងកងអន្តរាគមន៍ ខណ្ឌដង្កោក៏បានមកដល់ចំណុច ដែលជនល្មើសរត់គេចខ្លួននោះ និងតាមរុករកជនល្មើសផងដែរតែរកមិនឃើញ ក៏បាននាំជនរងគ្រោះមក អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បី សាកសួរនិងកំណត់មុខសញ្ញា ។ ក្រោយពេលសាកសួរជនរងគ្រោះ ទាំងអស់សមត្ថកិច្ចបានកំណត់ មុខសញ្ញារួចហើយ ដោយសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវស្វែងរកជនល្មើស ។

ប្រភពពី៖ khmerload

0 comments :

Post a Comment