Sunday, February 22, 2015

រាជធានីភ្នំពេញ ៖ នារីម្នាក់រងរបួសដៃ ឆ្វេងយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវចោរឆក់ កាបូបបាញ់ចំនួន២គ្រាប់ បង្កឱ្យភ្ញាក់ផ្អើលកាល ពីវេលាម៉ោង០៦ និង ៣០ នាទីព្រឹកថ្ងៃទី២៣ កុម្ភៈ ២០១៥ នេះ ស្ថិតនៅចំណុចផ្លូវ ចោមចៅមុខរោងចក្រ៦ជាន់ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះត្រូវ ស្គាល់ឈ្មោះណែម លក្ខិណា អាយុ២២ឆ្នាំ មានទីលំនៅភូមិឈ្នួល ឃុំមហាប្ញស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកឃ្លីក ពាក់ស្លាកលេខភ្នំពេញ 1AG-6430។ ចំណែក ឯជនសង្ស័យ មានគ្នា២នាក់ និងកាំភ្លើងមិន ស្គាល់ម៉ាក១ដើម បានជិះគេចខ្លួនបាត់ ។
ប្រភពបន្តថា មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូចេញ ពីផ្ទះជួលម្តុំកាណាស៊ីធី ក្នុងភូមិចោមចៅដើម្បី ទៅធ្វើការនៅភូមិពង្រ លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ ជិះតាមពីក្រោយធ្វើសកម្មភាព ឆក់កាបូបបានសម្រេច ។
ខណៈនោះជន សង្ស័យបានជិះរត់ ក៏ទៅបុករ៉ឺម៉កម៉ូតូ១ គ្រឿងបណ្តាលឱ្យដួល ភ្លាមនោះគេឃើញ នារីរងគ្រោះបានជិះ តាមចុះទៅយកកាបូបនោះវិញ ហើយក៏ត្រូវជនសង្ស័យ បាញ់ចំនួន២គ្រាប់ បណ្តាលឱ្យរងរបួសតែម្តង ។




ប្រភពមកពី៖ Khmerload

0 comments :

Post a Comment