Thursday, February 26, 2015

Apple បាន​ចេញ​លិខិត​អញ្ជើញ​​អ្នក​កាសែត​នៅ​ទូទាំង​ពិភពលោក​ ដើម្បី​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Spring Forward​ ដ៏​ធំ​របស់​ខ្លួន​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៩​ ខែ​មិនាខាង​មុខ​។
apple-live-1024x475
 យ៉ាង​ណា​ក៏​ដោយ Apple ពុំ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ ថា​តើ​ខ្លួន​នឹង​បង្ហាញ​អ្វី​ពិសេស​ខ្លះ នៅ​ក្នុង​ព្រឹត្តិការ​នោះ​ទេ​។ ​ព័ត៌មាន​ខ្លះ​ថា ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​នឹង​បង្ហាញ​ពី​តម្លៃ​​ច្បាស់​លាស់ ​និង​​លក្ខណៈ​​លម្អិត​ផ្សេង​ទៀត​អំពី​ Apple Watch ដែល​ក្រុមហ៊ុន​ពុំ​បាន​បកស្រាយ​ជាក់​លាក់​តាំង​ពី​ថ្ងៃ​ប្រកាស​ដំបូង។ចំណែក​ឯ​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ទៀត​​ ថា​​វត្តមាន MacBook ​អេក្រង់​១២អ៊ីញ និង​ iPad Pro ក៏​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​នោះ​ដូច​គ្នា។
ipad-pro-concept 
keyboardsilver-copyព្រឹត្តិការណ៍​ដ៏​ធំ​​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​​មហោស្រព​សិល្បៈ​ Yerba Buena ទីក្រុង​  San Francisco វេលា​ម៉ោង ១០ព្រឹក ដែល​ត្រូវ​នឹង​ម៉ោង ១២យប់​នៅ​កម្ពុជា៕

ប្រភពពី៖ sabay

0 comments :

Post a Comment