Tuesday, February 24, 2015

ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ស្រស់សោភាអ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងរយៈពេលនៃការចូលឆ្នាំចិន កន្លងមកនេះហាក់ ជាពេលវេលាដ៏អាក្រក់បំផុត សម្រាប់នាង ព្រោះប្អូនស្រីគឺនាង ចន ពេជ្រកញ្ញារ័ត្ន ត្រូវបានចោរឆក់កាបូបរហូតរង របួសបញ្ជូនទៅវៀតណាម និងមិនទាន់បានធូរស្បើយនៅឡើយទេ ។ ចំណែកឯបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន បានយកពាក្យសម្ដីនាង ទៅចុះផ្សាយព្រោងព្រាត ដោយមិនមានបទសម្ភាសន៍នាងឡើយ ។
ចំពោះកម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជាវិញ ក៏បានវាយបក ចន ច័ន្ទលក្ខិណា យ៉ាងចាស់ដៃ ស្របពេលនាងធ្លាប់បាន ស្រែករកយុត្តិធម៌ឲ្យ ស្រីម៉ៅ ដែលជាអ្នកចូលរួមប្រកួតនឹងជាមិត្តរួមអាជីពក្នុងក្រុមរបស់នាង ។ កម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជា បានយកសារព័ត៌ក្នុងស្រុកមួយ ដើម្បីវាយបកនាងមិនសំចៃមាត់ ។
ចំណែកលោក ចែម វុឌ្ឍសុវីន ដែលជាគណៈកម្មការមួយរូបក្នុងកម្មវិធី និងជាអ្នកថតរូបដ៏ល្បីល្បាញជាមួយបទពិសោធន៍ រាប់សិបឆ្នាំ និងជាថៅកែហាងថតរូបមួយកន្លែងផងដែរ លោកបាននិយាយចំៗចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា ថាលោកបានស្គាល់កញ្ញា ស្រីម៉ៅ តាំងពីចូលប្រឡូកក្នុងអាជីពបង្ហាញម៉ូដដំបូងៗមកម្ល៉េះ ។ កាលនោះ ចន ច័ន្ទលក្ខិណា មិនស្គាល់ថា ស្រីម៉ៅ ជាអ្នកណានៅឡើយផង ។ លោកជាអ្នកគាំទ្រ ស្រីម៉ៅ និងជំរុញស្រីម៉ៅឲ្យដើរទៅមុខជានិច្ច ។
តែក្នុងនាមលោកជាគណៈកម្មការ លោកមិនអាចយកការស្រឡាញ់ផ្ទាល់ខ្លួន ទៅកាត់សេចក្ដី ចំពោះអ្នកប្រកួតឡើយ ។
លោកបានបន្តថា លោកមិនបានលំអៀងលើកញ្ញា គង់ការ ឡើយ ព្រោះលោកមិនចូលចិត្តគង់ការ តែគង់ការធ្វើបានល្អច្រើន ។ ចន ច័ន្ទលក្ខិណា មិនមែនអ្នកជំនាញ ពិតប្រាកដឡើយ ដូចនេះ ចន ច័ន្ទលក្ខិណា មិនគួរវាយប្រហារកម្មវិធីបែបនេះឡើយ ។
ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីបានស្ដាប់ឮ និងមើលឃើញការវាយបកព្រមៗគ្នាអ្នកនាង មិនបានតបតអ្វី ច្រើនឡើយ ព្រោះអ្នកនាង បានធ្វើអ្វីដែលនាងចង់ធ្វើ និងនិយាយអ្វីដែលអ្នកនាង ចង់និយាយរួចទៅហើយ ។  អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា គេនិយាយវាយបកដើម្បីការពារមុខរបររកស៊ីជារឿងរបស់គេ ព្រោះគេចង់ឲ្យកម្មវិធីនៅ តែបន្តទៅមុខទៀត ។ តែអ្នកណាបានធ្វើអីដឹងខ្លួន ច្បាស់ណាស់មិនចាំបាច់ និយាយច្រើនឡើយ ។ អ្នកនាងពេលនេះ កំពុងស្ថិតនៅប្រទេសវៀតណាម ហើយកំពុងធ្វើដំណើរមកកម្ពុជា ដែលបងប្អូននាង ត្រូវផ្លាស់ប្ដូរគ្នា ដើម្បីមកមើលជំងឺប្អូននាង ៕
ប្រភពពី៖​ lookingtoday

0 comments :

Post a Comment