Friday, February 20, 2015

រាជធានីភ្នំពេញ៖ យុវជនម្នាក់បានដាច់ធ្លាយបំពង់ ក ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ រេចង្កូតទៅបុកក្បាលព្រួញថ្មពុះ ចែកទ្រូងផ្លូវទាំងកំរោល បណ្តាលឲ្យយុវជនរងគ្រោះ ជុងជាមួយក្បាលព្រួញថ្ម ហើយម៉ូតូអូសជាប់ជាមួយរនាំងដែកជាច្រើនម៉ែត្រ បន្ទាប់មកម៉ូតូក៏ខ្ទាត ចេញពីយុវជនរងគ្រោះ ប្រមាណ២០ម៉ែត្រទៀត ។ ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង៣ និង២០ នាទី ទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយ មហាវិថីព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះអ៊ឹង ផានិត  ធ្វើការនៅផ្សារ AEON MALL កាន់កាតមាន អត្តលេខ ៣១៧៥ បានស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ ៕
ប្រភពមកពី៖ khmerload

0 comments :

Post a Comment