Friday, February 20, 2015

កណ្តាល៖ បុរសកសិករវ័យ ៣៧ឆ្នាំ ផ្ទុះកំហឹងជាមួយភរិយា បានទៅផឹកស្រាស្រវឹង ហើយទៅដេក លើផ្លូវដែក ត្រូវ រថភ្លើងកិនដាច់ជើង ទាំងសងខាងបណ្តាល ឲ្យស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ស្ថិតនៅក្នុងភូមិឫស ឃុំដើមឫស ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។
សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា សពលោក អួង សារ៉ាត ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នៅម៉ោង ១១ និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
ស្រ្តីជាភរិយា បានប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ស្វាមីរបស់ខ្លួនបានទាស់ពាក្យ សម្តីគ្នា បន្តិចបន្តួច ហើយដើរទៅផឹក ស្រាមិនឃើញ ត្រឡប់មកផ្ទះ លុះថ្ងៃនេះទទួល ដំណឹងមរណភាព តែម្តង។ ក្រោយសមត្ថកិច្ច ពិនិត្យ និងធ្វើកោសល្យវិច័យ សពត្រូវបាន ប្រគល់ជូនភរិយា ធ្វើបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments :

Post a Comment