Sunday, February 22, 2015

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើល មួយកើតឡើង ខណៈស្ត្រីម្នាក់ត្រូវប្រទះ ឃើញដេកស្លាប់នៅ ក្នុងផ្ទះរបស់ខ្លួន កាលពីវេលា ម៉ោង១០ យប់ថ្ងៃទី២២ កុម្ភៈ ២០១៥ ស្ថិតនៅក្នុងបុរីមួយ កន្លែងផ្លូវលេខ៩០៧ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ដែលជំហានដំបូង ត្រូវសង្ស័យថា អាចបណ្តាលមកពីផឹកស្រា ច្រើនស្រវឹងដួលបោកក្បាលស្លាប់ ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះធី ចាន់ណា ហៅរ៉ូហ្សា អាយុ៣៣ឆ្នាំ ជាអ្នកលក់ចាហួយ មានទីលំនៅផ្ទះកើតហេតុខាងលើ មានប្តីទៅប្រទេសកូរ៉េ២ខែមកហើយ និងមានកូនចំនួន៣នាក់ និងបានទៅលេងផ្ទះជីដូននៅ ខណ្ឌទួលគោកបាត់អស់ហើយ ។
ប្រភពបន្តថា មុនពេលកើតហេតុ ស្ត្រីម្នាក់ជាប្អូនថ្លៃឈ្មោះសាន មករា បានមកលេងផ្ទះរបស់ ស្ត្រីរងគ្រោះខាងលើ ខណៈមកដល់ក៏ឃើញផ្ទះនៅបើកភ្លើង ក៏មានការសង្ស័យបានហៅ សន្តិសុខមកជួយបើកទ្វារចូលផ្ទះ ក៏ប្រទះឃើញស្ត្រីខាងលើដេក ស្លាប់បាត់ទៅហើយ និងនៅជុំវិញខ្លួនមានសុទ្ធតែ កំប៉ុងភេសជ្ជៈជាច្រើន ក៏មានការភ្ញាក់ផ្អើលតែម្តង ។
ប្រភពមកពី៖ Khmerload

0 comments :

Post a Comment