តើអ្នក នៅរក្សាទុក ទូរស័ព្ទដៃ ម៉ាក ផ្សេងៗ ដូចជា Nokia ចាស់ៗ ឬ ម៉ូតដំបូងៗ របស់ ក្រុមហ៊ុន Apple ដែរឬទេ?
ប្រសិនជាអ្នក មិនទាន់ គ្រវាត់វា ចោលទេ នោះអ្នកគួរតែ រក្សាទុក? តើហេតុផលអ្វី បានជាធ្វើ ដូចនេះ? នេះបើយោង ទៅតាម ប្រភពព័ត៌មាន ក្រៅស្រុកមួយ បានឲ្យដឹងថា អ្នកអាច ស្វែងរក ប្រាក់បានជាង ៤ពាន់ ដុល្លារអាមេរិក បើសិនជា អ្នកនៅមាន iPod សេរ៊ីដំបូង គេបង្អស់។ មួយវិញទៀត សម្រាប់ ម៉ាក Nokia 3310 វិញ គឺ អាចរកបាន រហូតដល់ជាង ១៥០ ដុល្លារអាមេរិក។ ចំពោះការលក់ របស់ចាស់ៗទាំងនេះ ជាមួយនឹង តម្លៃ ដ៏មិននឹកស្មានដល់ គឺមាននៅក្នុង Ebay ដែលជា ទីផ្សារលក់ ដោះដូរ ទំនិញ និងរបស់ ប្រើប្រាស់ ផ្សេងៗជាច្រើន នៅក្នុងអ៊ិនធើណេត។
ចុះប្រិយមិត្ដ អ្នកអាន ខ្មែរ ធ្លាប់ធ្វើការទិញ ទំនិញ ឬលក់ នៅក្នុង Ebay នេះហើយឬនៅ?
Nokia 3310
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_voECdpypq6K_DPYMU-TlB0h_gdupUdOhASzhA-S0aWPDWR_6-Pk_ThEV6SriS_4ezpi9wdcs40K0Ueu_GY1GGj2ogApxiF1YP3wB4zUVLaXsxBAWkkE9aR-ToB21z_Brhu4KJKHJXPEZmczah3VhSHv54=s0-d)
iPod សេរ៊ីដំបូងគេបង្អស់
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vQ2iBbbqfW_QzDK6Jm_vVa2OGo7-dTYX0v_Lj285WXAmZcn1IDThlRwqlgQ-U5PU7puDYlc5cMeteosMm9hexJiigj226nhBARcAw22fZ8s-CGnIM3J_pKNX4u9rAzfZkIhItkqMpjBlx0EhNvgJQ8SWmi=s0-d)
0 comments :
Post a Comment