Thursday, February 26, 2015

រាជធានីភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានរងរបួសធ្លាយពោះទាំងអាក្រាតកាយ ខណៈពេល ដែលបុរស រងគ្រោះ ត្រូវស្ត្រីរកស៊ី ផ្លូវភេទម្នាក់ និងប្រុសស្នេហ៍ ហៅឌុបទៅផ្លូវរទះ ភ្លើងម្តុំ បឹងកក់ តែពេលទៅ ដល់គ្មានលុយឲ្យ ក៏ដូរនិង ការរួមភេទ តែមិនទាន់បាន សម្រេចផង នាងយក កូនកាំបិតចុង ស្រួចចាក់ បំណងប្លន់យកម៉ូតូ ។ ហេតុការណ៍ភ្ញាក់ ផ្អើលនេះ បានកើតឡើង កាលវេលាម៉ោង ១១និង៣០នាទី ស្ថិតនៅផ្លូវ បឹងកក់ថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ទាំងសភាពធ្ងន់ធ្ងរបុរសរងគ្រោះបាននិយាយក្សាវៗថាគាត់បានដឹកស្ត្រីរកស៊ីផ្លូវភេទ និងប្រុស ស្នេហ៍របស់ នាងទៅ ផ្លូវរទះភ្លើង ម្តុំបឹងកក់ នៅពេល ដែលមកដល់ផ្លូវសហព័ន្ឋរុស្ស៊ី មុខក្តាន់ ២ប្រុសស្នេហ៍ ស្ត្រីរកស៊ី ផ្លូវភេទ បានចុះមុន ។ ជនរងគ្រោះបន្ត ទៀត ថានៅពេល នោះស្ត្រីរក ស៊ីផ្លូវភេទ ខាងលើ មិនបានចុះ ជាមួយប្រុសស្នេហ៍ នោះទេ ដោយឲ្យ គាត់ដឹកទៅ ម្តុំបឹងកក់ ស្រាប់តែដឹក ទៅដល់ នាងគ្មានលុយ ក៏ឲ្យគាត់ ដេកជាមួយគាត់ ក៏យល់ព្រម ភ្លាមនោះក៏ ដោះខោអាវ មិនទាន់បានសម្រេចផង ស្ត្រីរកស៊ីផ្លូវភេទ បានដកកាំបិត ចុងស្រួចចាក់ ទៅលើ ជនរងគ្រោះ ហើយប្រុសស្នេហ៍ ក៏ទៅដល់ ប្រតាយប្រតប់ គ្នាជាមួយ ជនរងគ្រោះ ដើម្បីប្លន់ យកម៉ូតូ ។ តែជនរង គ្រោះស្រែក ក៏មានការភ្ញាក់ ផ្អើលដល់ អ្នកធ្វើដំណើរ ជាហេតុធ្វើ ឲ្យស្ត្រីរក ស៊ីផ្លូវភេទ និងប្រុស ស្នេហ៍រត់ ដោយស្ត្រីរកស៊ី ផ្លូវភេទរត់ ចោលខោ និងស្បែក ជើងបាត់ ស្រមោលតែម្តង ។
ចំណែកបុរសរងគ្រោះត្រូវបានគេដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តាមម៉ូតូ កង់បី ។ រីឯម៉ូតូសង់ កូរ៉េត្រូវ បាន សមត្ថកិច្ចប៉ុស្តិ៍ ស្រះចកយក រក្សាទុកឲ្យ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖ khmerload

0 comments :

Post a Comment