Monday, February 23, 2015

អាម៉េរិក៖ ហេតុការណ៍ដែលនឹកស្មានមិនដល់មួយ បានកើតឡើងនៅក្នុងទីក្រុង New Jersey សហរដ្ឋអាម៉េរិក គឺបុរសម្នាក់បានធ្វើឲ្យ អណ្តាតភ្លើងឆាបឆេះផ្ទះរបស់មិត្តស្រីខ្ទេច ខណៈពេលដែលវាជាថ្ងៃដែលគាត់គិតថា ល្អសម្រាប់ស្នើសុំនាងរៀបការ តែបែរជាជួប រឿងអកុសលបែបនេះទៅវិញ ។
នៅថ្ងៃកើតហេតុលោក Isaish Cox បាននិយាយថា គាត់កំពុងរៀបចំចំអិនអាហារ ពេលព្រឹកឲ្យមិត្តស្រី និងក្រុមគ្រួសារនាង ក្នុងថ្ងៃកំណើតរបស់នាង ពេលនោះស្រាប់តែគាត់ ក៏ឮសម្លេងកូនប្រុសអាយុ១ឆ្នាំ ស្រែកយំទើប Isaish រត់ទៅមើលក្មេងហើយ ត្រឡប់មកវិញ ផ្ទះបាយក៏ឆាបឆេះ ដោយអណ្តាតភ្លើង ទោះបីជាគាត់ព្យាយាមពន្លត់ ក៏មិនរលត់ទើប Isaish ទាញដៃមិត្តស្រី ប្អូនស្រីគាត់ព្រមទាំងកូនប្រុសអាយុ១ឆ្នាំ កូនស្រីអាយុទើប៥ខែ និងឆ្កែមួយក្បាល គេចចេញពីផ្ទះតែម្តង ។
ក្រុមសង្គ្រោះប្រើពេលបីម៉ោង ទើបអាចពន្លត់ភ្លើង បានហើយអណ្តាតភ្លើង បានឆាបឆេះផ្ទះមិត្តស្រី Isaish នៅជាន់ទី២ និងទី៣ អស់រលីងទៅហើយ គ្រាន់តែមិនមានមនុស្ស រងរបួសប៉ុណ្ណោះ ។ បន្ទាប់ពីភ្លើង ឆាបឆេះផ្ទះខ្ទេច Isaish និងមិត្តស្រីព្រមទាំង ក្រុមគ្រួសារនាង មិនមានទីជម្រកទេហើយ ក្រុមកាកបាទក្រហម កំពុងផ្តល់ជំនួយសង្គ្រោះផងដែរ ៕
ប្រភពពី៖ lookingtoday

0 comments :

Post a Comment